ប្រជាពលរដ្ឋចំនួន ៤ឃុំក្នុងស្រុកព្រៃនប់ទទួលបានផ្លូវ  ៤ ខ្សែ ប្រវែង ១២ ២០០ម  ស្ថិតនៅ ឃុំ ជើងគោ ឃុំ វាលរេញ ឃុំបឹងតាព្រហ្ម និង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ចែលរំលែក
photo 2024 07 22 11 49 40

ខេត្តព្រះសីហនុ ៖ ថ្ងៃចន្ទ ២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម ទ្រី មេង រដ្ឋ​លេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណវកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និង​វាយតម្លៃបញ្ចប់សុពលភាពលើលទ្ធផលការងារថែទាំខួប ផ្លូវក្រាលល្បាយថ្មភ្នំ ចំនួន ៤ ខ្សែ ប្រវែង ១២ ២០០ម ទទឹង ៤ម និង ៥ម ស្ថិតនៅ ឃុំ ជើងគោ ឃុំ វាលរេញ ឃុំបឹងតាព្រហ្ម និង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលអនុវត្ដដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ ។

 

ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើសួរសុខទុក ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសជាមួយប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ អាជ្ញាធរ ភូមិ ឃុំ ស្រុក ជាមួយគ្នានោះឯកឧត្តមរដ្ឋលេខាធិការ ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានបងប្អូនប្រជាពលរដ្ឋត្រូវជួយថែរក្សានិងការប្រើប្រាស់ផ្លូវសូមកុំដឹកលើសទម្ងន់ដើម្បីការប្រើប្រាស់បានយូរអង្វែង។

 

ក្នុងឱកាសនោះដែេ លោកមេឃុំក៏ដូចជាបងប្អូនប្រជាពលរដ្ឋបានថ្លែងអំណរគុណចំពោះក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានកសាងស្ថាបនាផ្លូវនេះឡើងដើម្បីបម្រើឱ្យការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានភាពងាយស្រួល និងប្រជាពលរដ្ឋមានការសប្បាយចិត្ត និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំដែលបានគិតគូអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋពិតប្រាកដ៕

photo 2024 07 21 22 38 04 photo 2024 07 21 22 38 05 2 photo 2024 07 21 22 38 05 photo 2024 07 22 11 49 40 photo 2024 07 22 11 49 41 2 photo 2024 07 22 11 49 41 photo 2024 07 22 11 49 42 photo 2024 07 22 11 49 43 2 photo 2024 07 22 11 49 43

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ