ឯកឧត្តម ផូ ផារិទ្ធ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលេីការងារស្ថាបនាផ្លូវចំនួន ០២គម្រោង
- ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តកណ្តាល៖ ថ្ងៃសុក្រ ១៤កេីត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៤ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលេីការងារស្ថាបនាផ្លូវចំនួន ០២គម្រោង (អនុវត្តដោយមជ្ឍមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្រ្គាម) រួមមាន ៖
គម្រោងទី១ ៖ ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ០១ខ្សែ ប្រវែង ១ ៣០០ម ទទឹង ៦ម កម្រាស់ ០,២ម ស្ថិតនៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល (គម្រោងលេខ DRR-NC-2022-No.041) ។
គម្រោងទី២ ៖ ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ០១ខ្សែ ប្រវែង ១ ៥០០ម ទទឹង ៥ម កម្រាស់ ០,២ម លូមូលមុខមួយចំនួន ៣កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅភូមិកោះថ្មី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល (គម្រោងលេខ DRR-NC-2022-No.054) ។
គណ:កម្មាធិការអន្តរក្រសួង ក៏បានស្នេីដល់ភាគីទទួលការឲ្យជួយកែសម្រួលនូវចំណុចខ្វះខាតមួយចំនួន និងបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមជួយថែរក្សាផ្លូវនេះឲ្យបានដិតដល់ ដេីម្បីធានាថាផ្លូវនេះអាចប្រេីប្រាស់បានយូរអង្វែង។
បន្ទាប់ពីត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណ:កម្មាធិការអន្តរក្រសួងរួចមក គណ:កម្មាធិការបានឯកភាពទទួលយកការអនុវត្តការងារបញ្ចប់សុពលភាព តាមការស្នេីសុំរបស់ភាគីទទួលការ ។