ឯកឧត្តម លី ណារុន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យមើលពីវឌ្ឍនភាពនិងតម្រង់ទិសការអនុវត្តការគ្រប់គ្រងគម្រោងឥណទានក្រសួងអភិវឌ្ឍន៍ជនបទ
- ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នាថ្ងៃព្រហស្បតិ៍ ១៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមប្រឹក្សាភិបាល, អង្គភាពគ្រប់គ្រងគម្រោង, និងអង្គភាពអនុវត្តគម្រោងឥណទានក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំកិច្ចប្រជុំពិនិត្យមើលពីវឌ្ឍនភាពនិងតម្រង់ទិសការអនុវត្តការគ្រប់គ្រងគម្រោងឥណទានក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមអធិបតីភាពឯកឧត្តម លី ណារុន រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។ ដោយក្នុងកិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ លោក លោកស្រី សមាជិកក្រុមប្រឹក្សាភិបាល, ប្រធាន អនុប្រធាន មន្រ្តីអង្គភាពគ្រប់គ្រងគម្រោង, និងប្រធាន និងមន្រ្តីអង្គភាពអនុវត្តគម្រោងក្នុងខេត្តគោលដៅទាំង៩ សរុបចំនួន ៣៨ នាក់ ស្រី ១២នាក់។
ក្នុងកិច្ចប្រជុំនេះមានគោលបំណងសំខាន់គឺ ៖
- បង្ហាញលទ្ធផលវឌ្ឍនភាពការងារឥណទាន
- ពិភាក្សាស្តីពីការអនុវត្តគោលការណ៍ និងនីតិវិធីបន្ត
- បទបង្ហាញរបស់អង្គភាពអនុវត្តគម្រោង