ឯកឧត្តមបណ្ឌិត សួស គង់ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា និងលើកទិសដៅខែសីហា ឆ្នាំ២០២៤ របស់នាយកដ្ឋានផ្លូវលំជនបទ
- ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៦:០០ ល្ងាច
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ១២កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា និងលើកទិសដៅខែសីហា ឆ្នាំ២០២៤ របស់នាយកដ្ឋានផ្លូវលំជនបទ ក្រសួងអភិវឌ្ឍន៍ជនបទ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកបច្ចេកទេស អគ្គនាយករង ទទួលបន្ទុកនាយកដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តី នៃនាយកដ្ឋានផ្លូវលំជនបទ សរុបចំនួន ៧៥នាក់។
កិច្ចប្រជុំ បានពិនិត្យលើរបាយការណ៍លទ្ធផលការងារប្រចាំខែកក្កដា ដែលនាយកដ្ឋានបានអនុវត្ត, ការផ្តល់ជូនសេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការថែទាំ និងការជួសជុលផ្លូវជនបទ ក្នុងនោះក៏មានការផ្តល់យោបល់កែលម្អពីថ្នាក់ដឹកនាំលើរបាយការណ៍ និងទិសដៅដែលបានលើកឡើងផងដែរ៕