ឯកឧត្តម ជា ស្រ៊ុន អញ្ជើញចុះពិនិត្យស្ពានឈើមួយកន្លែងដែលមានប្រវែង ៥៥ម៉ែត្រ ទទឹង ៣,៥ម៉ែត្រ នៅឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ដែលបានរងការបាក់រលំដោយសារជំនន់ទឹកភ្លៀង

ចែលរំលែក
photo 2024 07 17 16 32 39

ខេត្តស្ទឹងត្រែង ៖ នាថ្ងៃពុធ ១២កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកក្ដដា ឆ្នាំ២០២៤ ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមនិងឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង អមដំណើរដោយអភិបាលស្រុក ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ ចុះពិនិត្យស្ពានឈើមួយកន្លែងដែលមានប្រវែង ៥៥ម៉ែត្រ ទទឹង ៣,៥ម៉ែត្រ ស្ថិតនៅភូមិ អូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង រងការបាក់រលំដោយសារជំនន់ទឹកភ្លៀងកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ មិនអាចធ្វើចរាចរណ៍បាន។

 

បន្ទាប់ពីពិនិត្យនារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារឯកភាពជូនមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង សហការជាមួយរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ សិក្សាធ្វើការជួសជុលបន្ទាន់ដើម្បីតភ្ជាប់ស្ពានឈើនេះជូនប្រជាពលរដ្ឋធ្វើការឆ្លងកាត់បានជាបណ្តោះអាសន្ន។ រួចបន្តសិក្សាដើម្បីធ្វើការសាងសង់ជាស្ពានថ្មីឡើងវិញសម្រាប់ប្រើប្រាស់បានយូរអង្វែង។

 

សូមបញ្ជាក់ថា ស្ពាននេះឆ្លងកាត់ភ្ជាប់ពីភូមិរុន និងភូមិ វឺន សៀន ដែលមានប្រជាពលរដ្ឋឆ្លងកាត់ស្ពាននេះ ចំនួន ២០៧គ្រួសារ ប្រជាជនប្រមាណជា ១០០០នាក់៕

photo 2024 07 17 16 31 10 photo 2024 07 17 16 31 39 photo 2024 07 17 16 31 42 photo 2024 07 17 16 32 39 photo 2024 07 17 16 32 42 photo 2024 07 17 16 32 49 photo 2024 07 17 16 33 22 photo 2024 07 17 20 16 33 photo 2024 07 17 20 16 34 photo 2024 07 17 20 47 31

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ