លោក គី សុផល អញ្ជើញចូលរួមសម្របសម្រួលដល់ដំណើរទស្សនកិច្ចសិក្សា របស់ក្រុមគណៈប្រតិភូមកពីប្រទេសចិន ថៃ ឡាវ និងប្រទេសមីយ៉ាន់ម៉ា
- ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តតាកែវ ៖ នាថ្ងៃពុធ ១២កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០២៤ លោក គី សុផល ប្រធាននាយកដ្ឋាន និងមន្រ្តី នៃនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ បានអញ្ជើញចូលរួមសម្របសម្រួលដល់ដំណើរទស្សនកិច្ចសិក្សា របស់ក្រុមគណៈប្រតិភូមកពីប្រទេសចិន ថៃ ឡាវ និងប្រទេសមីយ៉ាន់ម៉ាដែលមកចូលរួមសិក្ខាសាលាស្ដីពី Integrated Sustainable Development of Quality of life Based on Sufficiency Economy Philosophy (SEP) activity III workshop on Progress Report in Cambodia ក្នុងការទៅពិនិត្យដោយផ្ទាល់អំពីសកម្មភាពគ្រប់គ្រងកាកសំណល់រឹង នៅក្នុងភូមិដោម ឃុំតាអូរ ដែលអនុវត្តដោយសហគមន៍កសិកម្មគីរីឧត្តមតាអូរ និងភូមិព្រាល ឃុំគិរីចុងកោះ អនុវត្តដោយសហគមន៍កសិកម្មភូមិបីមានជ័យ ស្ថិតនៅក្នុងស្រុកគិរីវង់ ខេត្តតាកែវ។
នៅក្នុងដំណើរទស្សនកិច្ចនេះមានគោលបំណង ដើម្បីស្វែងយល់បន្ថែមវឌ្ឍនភាព និងស្ថានភាពជាក់ស្ដែងក្នុងការអនុវត្តការងារកន្លងមក និងការចែករំលែកនូវបទពិសោធន៍គ្នាទៅវិញទៅមករវាងសមាជិកនៃកិច្ចសហប្រតិបត្តការមេគង្គ-ឡានឆាង (LMC)ជាមួយសហគមន៍ដែលជាអ្នកអនុវត្តផ្ទាល់៕