ឯកឧត្តម លី ណារុន អញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់អណ្តូងស្នប់ជ្រៅចំនួន១៨អណ្តូង ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក
photo 2024 07 17 20 24 37 3

ខេត្តកំពង់ធំ ៖ នាព្រឹកថ្ងៃអង្គារ ១២កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម លី ណារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់អណ្តូងស្នប់ជ្រៅចំនួន១៨អណ្តូង ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ព្រឹម រដ្ឋា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ និងជាអនុប្រធាន PWG  ឯកឧត្តម ស្រ៊ិន ពុទ្ឋី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ លោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំស្តីទី លោកអភិបាលរងស្រុក មន្រ្តីសាលាស្រុក និងប្រជាពលរដ្ឋចំនួន២១៤នាក់។

 

នៅក្នុងកម្មវិធីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៏ផ្តាំសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅ របស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់បងប្អូននៅខេត្តកំពង់ធំ ពិសេសបងប្អូននៅក្នុងកម្មវិធីនេះ។ ទន្ទឹមនិងនេះ ឯកឧត្តម លី ណារុន បានលើកបង្ហាញពីការខិតខំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាដែលមានយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្អែកលើបាវចនាចំនួន៥ គឺ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងបានលើកបង្ហាញពីសមិទ្ធិផលដែលសម្រេចបានជូនដល់ប្រទេសជាតិនិងប្រជាជន។ នៅក្នុងពិធីសម្ពោធអណ្តូងនេះ ឯកឧត្តមរដ្ឋលេខាធិការ បាននាំយកវត្ថុអនុស្សាវរីយ៍ជាក្រមារបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចែកជូនដល់អ្នកចូលរួមម្នាក់មួយ។

 

បន្ទាប់ពីបញ្ចប់កម្មវិធីសម្ពោធអណ្តូងរួចមក ឯកឧត្តម លី ណារុន បានដឹកនាំក្រុមការងារមន្ទីរ រួមដំណើរជាមួយ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ អញ្ជើញចុះពិនិត្យជាក់ស្តែងទីតាំងលូភ្លោះមួយកន្លែងដែលទឹកហូរច្រោះធ្វើឱ្យដាច់ខូចដល់ខ្នងផ្លូវ ដែលស្ថិតលើកំណាត់ផ្លូវកៅស៊ូ ចាប់ពីភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ដល់ភូមិរវៀង ឃុំងន ស្រុកសណ្តាន់មានប្រវែងសរុប ២០ ៤០០ ម៉ែត្រ ដែលបានស្ថាបនាដោយគម្រោងកែលម្អរផ្លូវជនបទ ជំហាន២ ក្នុងឆ្នាំ២០២១ ហើយសព្វថ្ងៃនេះ បាននិងកំពុងធ្វើការថែទាំជាប្រចាំដោយនាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។  ក្រោយពីបានពិនិត្យនិងបានពិភាក្សាគ្នារួចមក ឯកឧត្តម នួន ផារ័ត្ន បានស្នើសុំ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ សូមជួយជួសជុលជាបន្ទាន់នូវលូដែលខូចខាតខាងលើនេះ ដើម្បីសម្រួលដល់ចរាចរណ៍ ធ្វើដំណើររបស់ប្រជាពលរដ្ឋទ្បើងវិញ ប្រកបដោយសុវត្តិភាព៕

photo 2024 07 17 20 24 37 2 photo 2024 07 17 20 24 37 3 photo 2024 07 17 20 24 37 photo 2024 07 17 20 24 38 2 photo 2024 07 17 20 24 38 3 photo 2024 07 17 20 24 38 photo 2024 07 17 20 29 31 2 photo 2024 07 17 20 29 31 photo 2024 07 17 20 29 32 2 photo 2024 07 17 20 29 32 3 photo 2024 07 17 20 29 32

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ