ឯកឧត្ដម ផូ ផារិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍វឌ្ឍនភាពការងារឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅបន្តការងារអង្គការមិនមែនរដ្ឋាភិបាល

ចែលរំលែក
photo 2024 07 17 19 43 30 2

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ១២កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម ផូ ផារិទ្ធ រដ្ឋលេខាធិការ និងជាប្រធានគណះកម្មការសម្របសម្រួលការងារជាមួយអង្គការមិនមែនរដ្ឋាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍វឌ្ឍនភាពការងារឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅបន្តការងារអង្គការមិនមែនរដ្ឋាភិបាល ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្ដម អនុរដ្ឋលេខាធិការ ឯកឧត្ដម លោក លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋានជំនាញពាក់ព័ន្ធ មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្តទាំង២៥ (តាម Zoom) និងលោក លោកស្រី ជាអគ្គនាយក អគ្គនាយិកា អង្គការមិនមែនរដ្ឋាភិបាល ចំនួន៦៦រូប។

 

កិច្ចប្រចុំនេះមានគោលបំណងចម្បងរួមមាន ៖

–  ដើម្បីបូកសរុបលទ្ធផលការងារសម្រេចបានសម្រាប់ឆមាសទី១ ឆ្នាំ២០២៤ របស់អង្គការមិនមែនរដ្ឋាភិបាល

–  ផ្សព្វផ្សាយពីភូមិគំរូ និងការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ

–  ការផ្សារភ្ជាប់កិច្ចការងារអង្គការមិនមែនរដ្ឋាភិបាល និងភូមិគំរូ

–  ពិភាក្សា និងដោះស្រាយនូវរាល់បញ្ហាប្រឈមនានាដែលបានជួបប្រទះកន្លងមក តាមរយះការនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការ

 

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការរៀបចំធ្វើបទបង្ហាញ ចំនួន ៤ ផងដែរ ព្រមទាំងមានការរៀបចំបើកឱ្យមានកិច្ចពិភាក្សាគ្នាយ៉ាងផុលផុស ដើម្បីស្វែងរកដំណោះស្រាយបញ្ហាផ្សេងៗ ដែលបានជួបប្រទះនាពេលកន្លងមកនេះ។

 

បន្ទាប់ពីបិទបញ្ចប់ការធ្វើបទបង្ហាញ និងកិច្ចពិភាក្សារួចមក ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដមរដ្ឋលេខាធិការ បានផ្ដល់ជាអនុសាសន៍ណែនាំដូចខាងក្រោម ៖

–  ស្នើឱ្យ NGO នៅតែបន្តចូលរួមសហការជាមួយនាយកដ្ឋានជំនាញដើម្បីរៀបចំផែនការអភិវឌ្ឍន៍តាមវិស័យនីមួយៗឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ

–  អំពាវនាវចំពោះអង្គការដែលមានកិច្ចសហការប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវយកចិត្តទុកដាក់ជាមួយនឹងការងារភូមិគំរូ ដើម្បីចូលរួមជាមួយក្រសួងក្នុងការអភិវឌ្ឍភូមិគំរូឱ្យបានជោគជ័យនាថ្ងៃខាងមុខ

–  ស្នើឱ្យនាយកដ្ឋានជំនាញ បន្តសហការជាមួយ NGO ដើម្បីរៀបចំផែនការអភិវឌ្ឍន៍តាមវិស័យនីមួយៗឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយពិសេសផ្តោតលើតំបន់ដែលមានអត្រាទឹកស្អាត និងអនាម័យទាប

–  ករណី NGO  ដែលមានបទពិសោធន៍ល្អៗ សូមអញ្ជើញក្រសួង ឬនាយកដ្ឋានជំនាញចុះទៅសិក្សា និងស្វែងយល់ ដើម្បីចងក្រងជាមេរៀនបទពិសោធន៍ ក្នុងគោលបំណងយកទៅចែករំលែក និងអនុវត្តនៅតំបន់ផ្សេងៗទៀត

–  ករណី NGO ដែលចប់សុពលភាពកិច្ចព្រមព្រៀង ត្រូវត្រៀមរៀបចំឯកសារដើម្បីសហការជាមួយមន្រ្តីជំនាញពិនិត្យបន្តកិច្ចព្រមព្រៀងជាថ្មីទៀត

–  បន្តខិតខំស្វែងរកអង្គការដៃគូរផ្សេងទៀត ក្នុងការសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទបន្ថែមទៀត។

 

កិច្ចប្រជុំនេះបានបិទបញ្ចប់ដោយទទួលលទ្ធផលផ្លែផ្កា និងកិច្ចសហប្រិតិបត្តិការខ្ពស់ និងប្រកបដោយ បរិយាកាស ស្និទ្ធស្នាលបំផុត៕

photo 2024 07 17 19 43 30 2 photo 2024 07 17 19 43 30 photo 2024 07 17 19 43 32 photo 2024 07 17 19 43 33 photo 2024 07 17 19 43 34 photo 2024 07 17 19 43 35 photo 2024 07 17 19 59 02 photo 2024 07 17 19 59 03 photo 2024 07 17 20 01 05

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ