ឯកឧត្តម ឈឹម សៅគី អញ្ជើញសួរសុខទុក្ខគ្រួសាររបស់សមាជិកទ្រទ្រង់សមាគម ដែលកំពុងសម្រាកព្យាបាលជំងឺ

ចែលរំលែក

ខេត្តកណ្ដាល៖ នារសៀលថ្ងៃពុធ ១២កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ ប្រធានសមាគមសង្គហមិត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសមាគមសង្គហមិត្ត ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ ព្រមទាំងសហការី បានពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខ និងសព្ទសាធុការពរ ព្រមទាំងបាននាំយកនូវប្រាក់ឧបត្ថម្ភដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន ជូនដល់លោកស្រី កែវ ស្រីល័ក្ខ ដែលត្រូវជាភរិយារបស់ លោក ផល សុខសំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក និងជាសមាជិកទ្រទ្រង់សមាគម ដែលមានជំងឺគ្រុនឈាម នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។

 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងជាប្រធានសមាគម បានជម្រាបជូនលោកស្រី និងក្រុមគ្រួសារថា ក្រោមការចង្អុលបង្ហាញ និងដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី សមាគមសង្គហមិត្ត មិនទុកឱ្យសមាជិកណានៅឯកាតែឯងឡើយ ហើយសមាគមតែងតែយកចិត្តទុកដាក់ចំពោះសមាជិក សមាជិកាសមាគមគ្រប់រូប៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ