![ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញពិនិត្យសមិទ្ធផល និងជួបសំណេះសំណាលជាមួយអ្នកទទួលផល និងដឹកនាំបូកសរុបលទ្ធផលការងារឆមាសទី១ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ 13 photo 2024 07 16 21 23 44 7](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-16_21-23-44-7-150x150.jpg)
ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញពិនិត្យសមិទ្ធផល និងជួបសំណេះសំណាលជាមួយអ្នកទទួលផល និងដឹកនាំបូកសរុបលទ្ធផលការងារឆមាសទី១ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ
៥ នាទីមុន ថ្ងៃទី១៨ ខែកក្កដា ២០២៤
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ១២ កើត ខែអាសាឍ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម សួន សេរីរដ្ឋា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំប្រជុំប្រចាំខែកក្កដា របស់នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច ដែលមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអនុរដ្ឋលេខាធិការ លោកស្រីអគ្គនាយករង លោកស្រីប្រធាននាយកដ្ឋាន លោក-លោកស្រីអនុប្រធាន ប្រធាន អនុប្រធានការិយាល័យ ព្រមទាំងមន្ត្រីចំណុះនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច។
កិច្ចប្រជុំបានពិនិត្យលទ្ធផលកិច្ចការងារប្រចាំខែកក្កដា លើកទិសដៅការងារខែសីហា ពិភាក្សានិងរកវិធីដោះស្រាយចំណុចប្រឈម ព្រមទាំងជជែកលម្អិតលើការរៀបចំទិវាវប្បធម៌ជនជាតិដើមភាគតិចពិភពលោកលើកទី៣០ និងលើកទី២០ នៅកម្ពុជា ដែលគ្រោងនឹងធ្វើនៅខេត្តបាត់ដំបងនាថ្ងៃទី ៩ សីហា ២០២៤ ខាងមុខនេះ៕