![ឯកឧត្តម ជា ស៊្រុន អញ្ជើញដឹកនាំគណៈកម្មការអន្តរចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើលទ្ឋផលការងារថែទាំខួបផ្លូវក្រាលក្រួសក្រហមចំនួន ១ខ្សែ ប្រវែង ១០ ៥០០ម ទទឹង ៦ម នៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី 12 photo 2024 07 17 13 47 49 2](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-17_13-47-49-2-150x150.jpg)
ឯកឧត្តម ផូ ផារិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ស្តីពីការរៀបចំគម្រោងផែនការថវិកាឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
- ៣ ម៉ោងមុន ថ្ងៃទី១៨ ខែកក្កដា ២០២៤
- សកម្មភាពក្រសួង
![ឯកឧត្តម ផូ ផារិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ស្តីពីការរៀបចំគម្រោងផែនការថវិកាឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ 2 photo 2024 07 16 19 38 58](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-16_19-38-58-1000x750.jpg)
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ១១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ស្តីពីការរៀបចំគម្រោងផែនការថវិកាឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកជំទាវ អគ្គាធិការស្ដីទី ឯកឧត្ដម អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយកបច្ចេកទេស និងឯកឧត្ដម លោក លោកស្រី ប្រធានយកដ្ឋានជំនាញ និងមន្ទីរទាំង២៥រាជធានីខេត្ត (តាមប្រព័ន្ធនិម្មិតកម្ម Zoom) ។
កិច្ចប្រជុំនេះមានគោលដៅសំខាន់ ដើម្បីត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការជួបប្រជុំពិភាក្សាការពារគម្រោងថវិកាឆ្នាំ២០២៥ កម្រិតថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ។
ក្នុងកិច្ចប្រជុំនេះក៏មានការបើកកិច្ចពិភាក្សាយ៉ាងផុលផុស ក្នុងការស្វែងរកគន្លឹះដើម្បីឆ្លើយតប និងកិច្ចប្រជុំត្រៀមខាងលើ ធ្វើយ៉ាងណាឱ្យមានភាពល្អប្រសើរ ។ បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សានេះ ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការ ស្នើសុំឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវមានអំណះអំណាងច្បាស់លាស់ ដើម្បីត្រៀមការពារគម្រោងថវិការបស់ខ្លួន នៅពេលចូលរួមកិច្ចប្រជុំចរចាថវិកាឆ្នាំ២០២៥ កម្រិតនយោបាយ៕