ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញពិនិត្យសមិទ្ធផល និងជួបសំណេះសំណាលជាមួយអ្នកទទួលផល និងដឹកនាំបូកសរុបលទ្ធផលការងារឆមាសទី១ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ

ចែលរំលែក
photo 2024 07 16 21 23 44 7

ខេត្តតាកែវ ៖ នាថ្ងៃអង្គារ ១១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយលោក លីវ សំណាង ប្រធានមន្ទីរ និងមន្ត្រីជំនាញ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានជួបសំណេះសំណាល និងចែកជូនសម្ភារបង្គន់ ចំនួន ២០គ្រួសារ ដោយមានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលស្រុកត្រាំកក់ រដ្ឋបាលឃុំអង្គតាសោម និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណ ៣៥នាក់។ លើសពីនេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ រួមជាមួយក្រុមការងារ បានបន្តចុះពិនិត្យការដ្ឋានថែទាំផ្លូវជាលក្ខណៈខួប ប្រវែង ៥ ៤០០ម៉ែត្រ ស្ថិតនៅក្នុងឃុំរនាម ស្រុកទ្រាំង ព្រមទាំងបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ ៣០នាក់ ដែលជាអ្នកទទួលផលផ្ទាល់ពីខ្សែផ្លូវដែលបាននិងកំពុងថែទាំខាងលើ។

 

ក្រោយពីបានបញ្ចប់ការចុះពិនិត្យសមិទ្ធផល និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរួចមក ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល បានអញ្ជើញចូលពិនិត្យបរិវេណមន្ទីរ កន្លែងធ្វើការរបស់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ផងដែរ ហើយជាលទ្ធផលឃើញថា ខាងមន្ទីរបានរៀបចំកន្លែងធ្វើការបានល្អ និងមានរបៀបរៀបរយល្អប្រសើរ ស្របតាមឱវាទណែនាំរបស់ ឯកឧត្តមរដ្ឋមន្រ្តី។

 

បន្ទាប់មក ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានក្នុងឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ សរុបចំនួន ៥០នាក់៕

photo 2024 07 16 21 23 42 2 photo 2024 07 16 21 23 42 3 photo 2024 07 16 21 23 42 4 photo 2024 07 16 21 23 42 photo 2024 07 16 21 23 43 2 photo 2024 07 16 21 23 43 3 photo 2024 07 16 21 23 43 4 photo 2024 07 16 21 23 43 5 photo 2024 07 16 21 23 43 6 photo 2024 07 16 21 23 43 7 photo 2024 07 16 21 23 43 photo 2024 07 16 21 23 44 2 photo 2024 07 16 21 23 44 3 photo 2024 07 16 21 23 44 4 photo 2024 07 16 21 23 44 5 photo 2024 07 16 21 23 44 6 photo 2024 07 16 21 23 44 7 photo 2024 07 16 21 23 44 8 photo 2024 07 16 21 23 44 9 photo 2024 07 16 21 23 44 10 photo 2024 07 16 21 23 44

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ