ឯកឧត្តម ភួង សោភា អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការកសាងសមត្ថភាពក្នុងការយល់ដឹងអំពី ការរៀបចំសុវត្ថិភាពផ្លូវជនបទនៅកម្ពុជា

ចែលរំលែក
089A2520

ខេត្តបាត់ដំបង ៖ នាថ្ងៃអង្គារ ១១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោងគាំទ្រនិរន្តរភាព ហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សាកសិករ និងពាណិជ្ជូបណីយកម្មកសិកម្ម (SAAMBAT) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការកសាងសមត្ថភាពក្នុងការយល់ដឹងអំពី ការរៀបចំសុវត្ថិភាពផ្លូវជនបទនៅកម្ពុជា។

 

វគ្គបណ្តុះបណ្តាលនេះ មានការគាំទ្រពីធនាគារវិនិយោគ (EIB) ,ក្រុមហ៊ុន DAI Global និងមានការអញ្ជើញជាគ្រូឧទ្ទេសដោយ លោក Mark Thriscutt និង លោកស្រី Betty Wetering ជាអ្នកបច្ចេកទេស មកពីប្រទេសហូឡង់។

 

សមាសភាពអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះរួមមាន លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង និងលោក លោកស្រីជាមន្រ្តីបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ សរុបចំនួន ៣៩នាក់។

 

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវបណ្តាំសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ ជូនដល់សិក្ខាកាមទាំងអស់ផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ពីគោលបំណងនៃវគ្គបណ្តុះបណ្តាលនេះដូចខាងក្រោម៖

 

–  ពន្យល់ពីគោលបំណង និងតួនាទីនៃសៀវភៅណែនាំសម្រាប់ការរចនាផ្លូវជនបទប្របកដោយសុវត្ថិភាព

–  ស្គាល់ពីការគ្រប់គ្រងរបស់ក្រសួង, មន្ទីរ និងវិស្វករផ្លូវថ្នល់ជាមួយនឹងទិដ្ឋិភាពសំខាន់ៗនៃសុវត្ថិភាពផ្លូវថ្នល់

–  ចែករំលែកចំណេះដឹងជាមូលដ្ឋានដែលបានបញ្ចូលក្នុងសៀវភៅណែនាំសម្រាប់ការរចនាផ្លូវជនបទប្រកបដោយសុវត្ថិភាព ជាមួយក្រសួង មន្ទីរ និងវិស្វករផ្លូវថ្នល់ក្នុងមុខវិជ្ជាផ្សេងៗទាក់ទងនឹងការគ្រប់គ្រងសុវត្ថិភាពផ្លូវថ្នល់

–  ណែនាំពីការអភិវឌ្ឍចុងក្រោយបង្អស់នៃវិធីសាស្ត្រវាយតម្លៃសុវត្ថិភាពផ្លូវថ្នល់ ដូចមានចែងក្នុងសៀវភៅណែនាំសម្រាប់ការរចនាផ្លូវជនបទប្រកបដោយសុវត្ថិភាព៕

089A2474 scaled 089A2487 scaled 089A2491 scaled 089A2515 scaled 089A2520 scaled 089A2538 scaled 089A2544 scaled 089A2547 scaled 089A2553 scaled 089A2587 scaled 089A2594 scaled

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ