គម្រោងកែលម្អផ្លូវជនបទជំហានទី៣ បានចុះអង្កេតចុងគ្រា (End line Survey) សម្ភាសន៍ដល់អ្នកពាក់ព័ន្ធសម្រាប់កម្មវិធីអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងគម្រោងកែលម្អផ្លូវជនបទជំហានទី៣ សម្រាប់ខ្សែផ្លូវចំនួន ០២ ខ្សែ
- ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៣:៣០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តស្វាយរៀងនិងត្បូងឃ្មុំ៖ កាលពីថ្ងៃចន្ទ-សុក្រ ៣-៧កើត ខែអាសាឍ ត្រូវនឹងថ្ងៃទី ៨-១២ ខែកក្កដា ឆ្នាំ២០២៤ មន្រ្តីសង្គម និងបរិស្ថាន នៃនាយកដ្ឋានផ្លូវលំជនបទ ក្នុងគម្រោងកែលម្អផ្លូវជនបទជំហានទី៣ បានចុះអង្កេតចុងគ្រា (End line Survey) សម្ភាសន៍ដល់អ្នកពាក់ព័ន្ធសម្រាប់កម្មវិធីអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងគម្រោងកែលម្អផ្លូវជនបទជំហានទី៣ សម្រាប់ខ្សែផ្លូវចំនួន ០២ ខ្សែ រួម មាន៖
១.សម្ភាសន៍ប្រជាពលរដ្ឋភូមិទួលកណ្តោល លោកគ្រូ អ្នកគ្រូ អនុវិទ្យាល័យស្វាយផ្អែម អាជ្ញាធរមូលដ្ឋាន ឃុំក្រោលគោ និងអាជ្ញាធរមូលដ្ឋានឃុំស្វាយអង្គ តាមបណ្តោយខ្សែផ្លូវពីក្រោលគោ-វត្តស្វាយផ្អែម ប្រវែង ១១.០០ គ.ម ស្ថិតក្នុងឃុំក្រោលគោ និងឃុំស្វាយអង្គ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។
២.សម្ភាសន៍ប្រជាពលរដ្ឋភូមិជំនុំពល និងអាជ្ញាធរមូលដ្ឋានឃុំជីគ ស្ថិតតាមបណ្តោយខ្សែផ្លូវទួលកណ្តោល-ផ្លូវជាតិលេខ១១ ប្រវែង ៩.៩០គម ស្ថិតក្នុងឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។