ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកែវសីមា បានរៀបចំវេទិកាសាធារណៈថ្នាក់ជាតិដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧  ដើម្បីដោះស្រាយបញ្ហា ការប្រឈម និងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន

ចែលរំលែក
photo 2024 07 13 12 19 49

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃសុក្រ ៧ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកែវសីមា បានរៀបចំវេទិកាសាធារណៈថ្នាក់ជាតិដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧  និងដើម្បីដោះស្រាយបញ្ហា ការប្រឈម និងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្ថិតនៅក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព ឯកឧត្តម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំចុងផ្លាស់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពី លោក សាន់ ដារិទ្ធ អភិបាលស្តីទី នៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុកកែវសីមា ព្រមទាំង លោក អភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចូលរួមចំនួន៧៤ រូប ពិធីនេះប្រព្រឹត្តទៅនៅវត្តគិរីសុវណ្ណារ៉ាម ហៅវត្តព្រៃមាស ភូមិពូទុង ឃុំចុងផ្លាស់ ។

 

នាឱកាសនោះ ឯកឧត្តម បានផ្សព្វផ្សាយខ្លឹមសារសង្ខេបយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ , គោលនយោបាយក្រសួងអភិវឌ្ឍន៍ជនបទ , កម្មវិធីអាទិភាពទាំង៥ របស់ក្រសួង ចែកជូនសមាជិក សមាជិកាបានជ្រាប ។ បន្ទាប់មកអង្គវេទិកា បានជូនប្រជាពលរដ្ឋលើក សំណួរ និងសំណូមពរ ពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃ បញ្ហា សុខភាព ផ្លូវ ទឹកស្អាត អគ្គិសនី ប្លង់កម្មសិទ្ធដីធ្លី ការប្រកបរបរចិញ្ចឹមជីវិត កសិកម្ម បរិស្ថាន ។ល។ ដោយ មានការបំភ្លឺពីមន្ទីរជំនាញពាក់ព័ន្ធ និងការរកដំណោះស្រាយប្រកបដោយការទទួលខុសត្រូវ តាមជំនាញរៀងៗខ្លួន ។

photo 2024 07 13 12 19 46 photo 2024 07 13 12 19 47 2 photo 2024 07 13 12 19 47 photo 2024 07 13 12 19 48 photo 2024 07 13 12 19 49 photo 2024 07 13 12 19 50 2 photo 2024 07 13 12 19 50

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ