ឯកឧត្តម ប៊ុន ច័ន្ទវណ្ណ: រដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST និង ផ្លូវក្រាលល្បាយក្រួស  ចំនួន ០២គម្រោង

ចែលរំលែក

ខេត្តសៀមរាប៖  នាថ្ងៃព្រហស្បតិ៍ ៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤  ឯកឧត្តម ប៊ុន ច័ន្ទវណ្ណ: រដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង និងក្រុមការងារបច្ចេកទេសផ្លូវជនបទក្រសួង ដោយមានការអមដំណើរដោយ លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប និងក្រុមការងារបច្ចេកទេសមន្ទីរ ចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST និង ផ្លូវក្រាលល្បាយក្រួស  ចំនួន ០២គម្រោង ដូចខាងក្រោម៖

 

ទី១- ផ្លូវក្រាលកៅស៊ូ DBST ១ខ្សែ ប្រវែងសរុប ៣គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយថ្មភ្នំ ទទឹងម្ខាងៗ ០,៥ម៉ែត្រ ស្ថាបនាលូមូលមុខពីរ ចំនួន ២កន្លែង លូមូលមុខមួយ ចំនួន ៣កន្លែង និងស្លាកឈ្មោះផ្លូវចំនួន ០១កន្លែងស្ថិតនៅភូមិត្រាំកង់ ភូមិគោកត្រុំ ឃុំចន្លាសដៃ និង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

 

ទី២- ផ្លូវក្រាលល្បាយក្រួស ១ខ្សែ ប្រវែងសរុប ៧គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ ស្ថាបនាលូប្រអប់មុខពីរ ចំនួន ៣កន្លែង, លូមូលមុខពីរ ចំនួន ១កន្លែង, លូមូលមុខមួយ ចំនួន ៨កន្លែង និងស្លាកឈ្មោះផ្លូវចំនួន ០១កន្លែង ចាប់ពីភូមិព្រៃថ្កូវ ឃុំសែនសុខ ទៅដល់ ភូមិរើល ឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

 

ផ្លូវទាំងពីរខ្សែនេះ អនុវត្តដោយ កងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប។ ក្រោយពិនិត្យចប់សព្វគ្រប់ជាលទ្ធផលគណៈកម្មការបានឯកភាពទទួលយកជាស្ថាពរ ។

 

នាថ្ងៃដដែលនោះដែរ លោកប្រធានមន្ទីរ បានដឹកនាំក្រុមការងារបច្ចេកទេសផ្គត់ផ្គង់ទឹកជនបទ សហការជាមួយសប្បុរសជន ជប៉ុន (សមាគមន៍ ម៉ាលី) និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងភូមិ ឃុំគោលដៅ ចុះពិនិត្យ ពិភាក្សា និងសិក្សាវាយតម្លៃលើស្ថានីយចែកចាយទឹក នៅភូមិខ្វាវ ឃុំខ្វាវ និង ភូមិគីឡូតាឈិម  ឃុំគោកធ្លកក្រោម ក្នុងស្រុកជីក្រែង ខេត្តសៀមរាប៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ