ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួល គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ (RRCIP) បានដឹកនំាកិច្ចប្រជុំ Kick-off ជាមួយក្រុមហ៊ុន Nippon Koei Co., Ltd ដែលបានទទួលកិច្ចសន្យាពីក្រសួងអភិវឌ្ឍន៍ជនបទ លើការសិក្សាគ្រោងប្លង់ និងត្រួតពិនិត្យការអនុវត្តគម្រោង កែលម្អការតភ្ជាប់ផ្លូវជនបទ

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួល គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ (RRCIP) ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជានាយកគម្រោង និងលោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការនិងទំនាក់ទំនងសាធារណៈ និងជាប្រធានគ្រប់គ្រងគម្រោង បានដឹកនំាកិច្ចប្រជុំ Kick-off ជាមួយក្រុមហ៊ុន Nippon Koei Co., Ltd ដឹកដោយលោក Yoshihisa Yamashita, Team Leader ដែលបានទទួលកិច្ចសន្យាពីក្រសួងអភិវឌ្ឍន៍ជនបទ លើការសិក្សាគ្រោងប្លង់ និងត្រួតពិនិត្យការអនុវត្តគម្រោង កែលម្អការតភ្ជាប់ផ្លូវជនបទ ក្រោមហិរញ្ញប្បទានរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីបច្ចេកទេសគម្រោងក្រសួង (PMU) និងសហការី នៃក្រុមហ៊ុន Nippon Koei Co., Ltd ដែលចូលរួមដោយផ្ទាល់ ព្រមទាំងលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ត្រីបច្ចេកទេសរបស់ខេត្តគោលដៅទាំង៤ ដែលចូលរួមប្រជុំតាមប្រព័ន្ធនិម្មិត Zoom។

 

គួរបញ្ជាក់ផងដែរថា៖ គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ (RRCIP) ត្រូវកែលម្អផ្លូវជនបទឱ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ប្រវែងសរុប ៥២០ គ.ម. ស្ថិតនៅខេត្តកំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង និងខេត្តបន្ទាយមានជ័យ។

 

ជាលទ្ធផល កិច្ចប្រជុំ សម្រេចបានលទ្ធផលសំខាន់ៗ រួមមាន៖ បានឯកភាពគ្នាលើគោលបំណងគម្រោង (ដូចមានចែងក្នុងឯកសារគម្រោង), បានបញ្ជាក់និងឯកភាពលើប្រតិទិនការងារអនុវត្តគម្រោង, ព្រមទាំងបានបញ្ជាក់និងឯកភាពលើលក្ខខណ្ឌនិងប្រតិទិនការងារចុះសិក្សាគ្រោងប្លង់លម្អិត។

 

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ