លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្ដាលស្ដីពី ការរចនាប្លង់ផ្លូវជនបទប្រកបដោយសុវត្ថិភាពចរាចរ (Training Workshop on Safe Rural Road Design)
- ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពមន្ទីរ
ខេត្តសៀមរាប៖ នាថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្ដាលស្ដីពី ការរចនាប្លង់ផ្លូវជនបទប្រកបដោយសុវត្ថិភាពចរាចរ (Training Workshop on Safe Rural Road Design) ដែលរៀបចំឡើងដោយគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ក្រោមអធិបតីភាព លោក Mark Thriscutt ប្រធានដឹកនាំគម្រោង នៅសណ្ឋាគារ Angkor Paradise ខេត្តសៀមរាប។
វគ្គបណ្តុះបណ្តាលនេះ មានរយពេល៣ថ្ងៃ និងមានការចូលរួមពី លោកអនុប្រធានមន្ទីរទទួលបន្ទុក លោកប្រធានការិយាល័យផ្លូវជនបទ និងមន្ត្រីនៃការិយាល័យផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប និង លោក លោកស្រី ដែលជាក្រុមការងារនៃគម្រោង SAAMBAT មកពីក្រសួងអភិវឌ្ឍន៍ជនបទ, មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនៈគីរី, ឧត្តរមានជ័យ, កំពង់ធំ, ស្ទឹងត្រែង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តខេត្តព្រះវិហារ៕