ក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ ចុះត្រពិនិត្យការខួងអណ្ដូងស្នប់ និងការងារថែទាំផ្លូវជាលក្ខណ:ខួប

ចែលរំលែក

ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃចន្ទ ៣កើត ខែអាសាឍ ឆ្នាំរោង ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៨  ខែកក្កដា ឆ្នាំ២០២៤ លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ បានចាត់បញ្ជូនក្រុមការងារបច្ចេកទេសមន្ទីរចំនួន ២ក្រុមផ្សេងគ្នារួមមាន៖

-ក្រុមទី១ ដឹកនាំដោយលោកប្រធានការិយាល័យផ្គត់ផ្គងទឹកជនបទ និងមន្ត្រីការិយាល័យ បាន​ចុះពិនិត្យតាមដានវឌ្ឍនភាពនៃការខួងអណ្ដូងស្នប់ នៅសាលាអនុវិទ្យាល័យហ៊ុនសែនបឹងតាព្រហ្ម ស្ថិតភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ បានចំនួន ១អណ្តូង។

-ក្រុមទី២ ដឹកនាំដោយលោកប្រធានការិយាល័យផ្លូវជនបទ និងមន្ត្រីការិយាល័យ ចុះត្រួតពិនិត្យខ្សែផ្លូវថែទាំជាលក្ខណ:ខួបចំនួន ៤ខ្សែ៖

ខ្សែទី១ ផ្លូវស្រែក្នុង- រមាសងាប់ ប្រវែង ៤,៨ គីឡូម៉ែត្រ ពីភូមិស្រែក្នុង ឃុំអូរជ្រៅ ដល់ភូមិបឹងតាស្រី ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់

ខ្សែទី២ ផ្លូវបឹងតាព្រហ្ម ប្រវែង ៣គីឡូម៉ែត្រ ពីភូមិបឹងតាព្រហ្ម ដល់ភូមិភ្នំតូច ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់

ខ្សែទី៣ផ្លូវអូរជ្រៅ-បឹងតាព្រហ្ម ប្រវែង ៣គីឡូម៉ែត្រ ពីភូមិអូរជ្រៅ ឃុំអូរជ្រៅ ដល់ភូមិទឹកចេញ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់

ខ្សែទី៤ ផ្លូវចំការកៅស៊ូ-ព្រែកកំពង់ស្មាច់ ប្រវែង ១៤គីឡូម៉ែត្រ  ភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ