មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំបូកលទ្ធផលការងារឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២៤

ចែលរំលែក

ខេត្តប៉ៃលិន៖ នាថ្ងៃព្រហស្បត៍ ១៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំបូកលទ្ធផលការងារឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម រស់ នឿន អភិបាលរងនៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទ សរុប១៩នាក់ ស្រី០៥នាក់។

 

ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានអង្គប្រជុំ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ នឹករលឹក ពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ តែងតែយកចិត្តទុក្ខដាក់លើមន្ត្រីជានិច្ចគ្រប់លំដាប់ថ្នាក់។

 

ក្រោយពីអានរបាយការណ៍សង្ខេបប្រចាំឆមាសទី១ និងទិសដៅបន្ត ឆ្នាំ២០២៤ ដោយលោក ហ៊ត ឫទ្ធី ប្រធានមន្ទីរចប់ ឯកឧត្តមបានឯកភាពលើរបាយការណ៍ របស់លោកប្រធានមន្ទីរ តែស្នើសុំឲ្យថ្នាក់ដឹកនាំមន្ទីរ មន្ត្រីទាំងអស់ក្នុងមន្ទីរចូលរួមមតិ លើកឡើងនូវបញ្ហាផ្សេងៗ។

 

បន្ទាប់ពីការចូលរួមមតិពី ឯកឧត្តមអភិបាលរងមក ឯកឧត្តមប្រធាន មានប្រសាសន៍ និងផ្តាំផ្ញើ៖

 

១.ត្រូវសម្អាតបរិវេណមន្ទីរ បន្ទប់ការិយាល័យរៀងៗខ្លួន ត្រូវស្អាត មានសណ្តាប់ធ្នាប់ និងបន្ទប់អនាម័យត្រូវមានទឹក សាប៊ូ…។

 

២.ត្រូវចេះសាមគ្គីផ្ទៃក្នុង គោរពវិន័យ មានឆន្ទៈការងារ ប្រកាន់ខ្ជាប់ក្រមសីលធម៌ ជាមន្ត្រីរាជការ។

 

៣.ត្រូវអនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ទី១ ដោយផ្តោតជាអាទិភាពគន្លឹះទាំង៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ដើម្បីសម្រេចបំណងរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧។ ៥. ឯកឧត្តម ក៏បានជម្រាបជូនអង្គប្រជុំនូវកម្មវិធីការងាររបស់ ក្រសួងអភិវឌ្ឍន៍ជនបទបានកំពុងអនុវត្ត ដែលក្នុងនោះមាន៖ ១.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទ ២.ការកែលម្អលក្ខខណ្ឌរស់នៅជនបទ  ៣.ការធ្វើពិពិធកម្មសេដ្ឋកិច្ច ៤.ការពង្រឹងស្ថាប័ន និងអភិបាលកិច្ច។

 

៤.ត្រូវចូលរួមគាំទ្រទាំងអស់គ្នា ក្នុងការជីកព្រែកហ្វូណន-តេជោ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី០៥ សីហា ឆ្នាំ២០២៤ ខាងមុខ។

 

៥.ក្នុងនាមមន្ត្រីត្រូវបម្រើប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងត្រូវបំពេញតួនាទី និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំ និងចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំ។

 

៦.ត្រូវចូលរួមសមាគមន៍សង្គហមិត្ត និងរាយការណ៍បន្ទាន់នូវពេលមន្ត្រីមានជម្ងឺ…ព្រោះវាជាការយកចិត្តទុកដាក់របស់ឯកឧត្តមរដ្ឋមន្ត្រី។

 

បន្តមកទៀតឯកឧត្តមប្រធាន បានចុះពិនិត្យការដ្ឋានសាង់សង់៖

 

១. ស្ពានបេតុង ១កន្លែង ប្រវែង២០ម នៅភូមិអូកន្ធៀងវ៉ា ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ក្រោមគម្រោងពង្រឹងសមត្ថភាព ផលិតភាពជនបទរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងសំណេះសំណាល ផ្សព្វផ្សាយសមិទ្ធផលកំពុងសាងសង់ ជាមួយប្រជាពលរដ្ឋ។

 

២. លូប្រអប់មុខពីរ (៦,៣មx៦ម) ក្រាលបេតុង នៅភូមិអូដូនតាក្រោម ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ(ថវិកាកម្មវិធី) និងសំណេះសំណាលជាមួយប្រជាពលរដ្ឋភូមិអូដូនតាក្រោម ដីស្អិត។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ