ឯកឧត្តម អគ្គនាយកបច្ចេកទេស នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំ ក្រុមការងារលេខាធិការដ្ឋាន TWG-RWSSH (TWG S)

ចែលរំលែក
photo 2024 07 04 11 13 35 5

រាជធានីភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំ ក្រុមការងារលេខាធិការដ្ឋាន TWG-RWSSH (TWG S) ដែលមានការចូលរួមពីសមាជិក សមាជិកា នៃនាយកដ្ឋានថែទាំសុខភាពជនបទ នាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងរួមទាំងអង្គការដៃគូរអភិវឌ្ឍន៍នានា មួយចំនួនទៀត ចំនួន ១៤រូប ស្រី ៣រូប។

 

កិច្ចប្រជុំនេះមានគោលដៅសំខាន់ចំនួន៣ រួមមាន៖

១. ពិភាក្សាលើការពិភាក្សាអំពីការរៀបចំផែនការយុទ្ធសាស្រ្តជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទ (NSP-RWSSH) និងផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទ (NAP-RWSSH) សម្រាប់ដំណាក់កាលទី៣

២. ពិភាក្សាអំពីបច្ចុប្បន្នភាពគោលនយោបាយទឹកស្អាត និងអនាម័យ

៣. ពិភាក្សាអំពីការរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេស TWG-RWSSH លើកទី៤០ ។

 

អង្គប្រជុំបានដំណើរការប្រកបដោយភាពរលូន និងទទួលបានការចូលរួមផ្តល់មតិយោបល់ពីសមាជិកយ៉ាងផុលផុស មុននឹងបញ្ចប់នៃកិច្ចប្រជុំនេះ  ឯកឧត្តមអគ្គនាយក និងជាប្រធានអង្គប្រជុំ បានផ្តល់នូវចំណុចសំខាន់ៗមួយចំនួនសម្រាប់ការអនុវត្តដូចខាងក្រោម៖

– ផែនការយុទ្ធសាស្រ្តជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទ (NSP-RWSSH) និងផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាតនិងការលើកកម្ពស់អនាម័យនៅជនបទ (NAP-RWSSH) សម្រាប់ដំណាក់កាលទី៣  ឆ្នាំ២០២៤ -២០២៨ ។

– NAP-RWSSH ត្រូវមានភ្ជាប់មកជាមួយផែនការខេត្ត (PAP-RWSSH)នីមួយៗ ដោយកំណត់អាទិភាពការងារទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត។

– ប្រើរបាយការណ៍ MTR ជាគោល ព្រមទាំងឯកសារ និងការអង្កេតស្រាវជ្រាវថ្មីៗ។

–  រៀបចំរបៀបវារៈសម្រាប់កិច្ចប្រជុំ TWG-RWSSH លើកទី៤០ រួមទាំងឯកសារពាក់ព័ន្ធឱ្យបានទាន់ពេល។

– ត្រូវពិនិត្យ និងកែតម្រូវសមាសភាពក្រុមការងារ TWG-RWSSH និង TWG-S ដោយបន្ថែមសមាជិកសកម្មៗ មួយចំនួនទៀត ដោយបញ្ចូលពីវិស័យឯកជន និងស្ថាប័នសិក្សានានា ។

– ពង្រាងកាលបរិច្ឆទសម្រាប់កិច្ចប្រជុំ TWG-RWSSH លើកទី៤០ គ្រោងក្នុងខែសីហា ឆ្នាំ២០២៤ ៕

photo 2024 07 04 11 13 35 2 photo 2024 07 04 11 13 35 3 photo 2024 07 04 11 13 35 4 photo 2024 07 04 11 13 35 5 photo 2024 07 04 11 13 35 photo 2024 07 04 11 16 27

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ