ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដឹកនាំកិច្ចប្រជុំលើកទី៤ ដើម្បីបញ្ចប់ការងារធ្វើអាទិភាវូបនីយកម្ម បញ្ជីគម្រោងស្ថាបនា កែលម្អ និងស្តារឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ សម្រាប់ផែនការបីឆ្នាំរំកិល ២០២៥-២០២៧ និងផែនការប្រចាំឆ្នាំ២០២៥

ចែលរំលែក

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ ទទួលបន្ទុកកម្មវិធីទី១ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤ ដើម្បីបញ្ចប់ការងារធ្វើអាទិភាវូបនីយកម្ម បញ្ជីគម្រោងស្ថាបនា កែលម្អ និងស្តារឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ សម្រាប់ផែនការបីឆ្នាំរំកិល ២០២៥-២០២៧ និងផែនការប្រចាំឆ្នាំ២០២៥ (គម្រោងវិនិយោគផ្ទាល់ ជំពូក ២១) របស់នាយកដ្ឋានផ្លូវលំជនបទ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ  អគ្គនាយកបច្ចេកទេក លោក លោកស្រី អគ្គនាយករង ថ្នាក់ដឹកនាំ និងមន្រ្តី នៃនាយកដ្ឋានផ្លូវលំជនបទ សរុបចំនួន៣៤រូប ស្រី ៤ រូប ។

បន្ទាប់ពីបទបង្ហាញរបស់ថ្នាក់ដឹកនាំនាយកដ្ឋានផ្លូវលំជនបទ អង្គប្រជុំបានរួមគ្នាបន្តពិនិត្យ និងពិភាក្សាទៅលើសេចក្តីព្រាងបញ្ជីលម្អិតគម្រោងស្ថាបនា កែលម្អ និងស្តារឡើងវិញផ្លូវជនបទ ដោយអនុលោមទៅតាមគោលការណ៍កំណត់ទាំង៦ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមមាន៖ គម្រោងវិចារណកម្ម ឆ្នាំ២០២៤ បន្តបញ្ចប់ បន្ត បម្រុង ៣ឆ្នាំរំកិល ២០២៤-២០២៦ គម្រោងថ្មី (យោងតាមចំណារ របស់ឯកឧត្តមរដ្ឋមន្ត្រី  ផែនការមេ និងអាទិភាពលើអាទិភាព) ។

ជាលទ្ធផល អង្គប្រជុំ បានឯកភាពលើបញ្ជីលម្អិតគម្រោង និងស្នើសុំឱ្យនាយកដ្ឋានព្រីន និងភ្ជាប់ជាមួយផែនទី និងឯកសារពាក់ព័ន្ធ ដើម្បីដាក់ជូន ឯកឧត្តមរដ្ឋមន្ត្រី ពិនិត្យ និងសម្រេច មុននឹងបញ្ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ