ក្រុមការងារវិមជ្ឈការ និងវិសហមជ្ឈការ ក្រសួងអភិវឌ្ឍន៍ជនបទ បានចុះទៅកាន់ស្រុកចំនួន០៤ ក្នុងខេត្តកំពតដើម្បីសាកល្បងអនុវត្តការងារ វិមជ្ឍការមុខងារជួសជុលថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ

ចែលរំលែក
photo 2024 07 03 22 38 41

ខេត្តកំពត៖ នៅថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារវិមជ្ឈការ និងវិសហមជ្ឈការ ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ ឯកឧត្តម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានវិមជ្ឈការនិងវិសហមជ្ឈការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ លោកជំទាវ ខៀវ មាលតី អគ្គនាយករងរដ្ឋបាលហិរញ្ញវត្ថុ លោក រី សុផល អនុប្រធានការិយាល័យ នាយកដ្ឋានផែនការ និងមន្រ្តីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពតចំនួន៣រូប ព្រមទាំងមានការចូលរួមពីសំណាក់លោក អភិបាលស្រុក អភិបាលរងស្រុក លោកប្រធានការិយាល័យស្រុក គណនេយ្យស្រុក និងនាយករដ្ឋបាលស្រុក ។

 

ក្រុមការងារបានចុះទៅកាន់ស្រុកចំនួន០៤ ក្នុងខេត្តកំពត គឺស្រុកបន្ទាយមាស ស្រុកកំពង់ត្រាច ស្រុកឈូក និងស្រុកជុំគីរី ដែលជាស្រុកគោលដៅនៃការសាកល្បងអនុវត្តការងារ វិមជ្ឍការមុខងារជួសជុលថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ។ ស្រុកទាំង៤នេះ បានទទួលផ្ទេរមុខងារទាំងមន្រ្តី និងថវិកា ៦លានរៀលក្នុង ១ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៥ មករហូត ដល់បច្ចុប្បន្ន សម្រាប់ជួសជុលអណ្តូងស្នប់ ។

 

ក្នុងឱកាសជួបពិភាក្សាជាមួយរដ្ឋបាលស្រុក ឯកឧត្តម បានផ្សព្វផ្សាយយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ គោលនយោបាយ ចក្ខុវិស័យក្រសួងអភិវឌ្ឍន៍ជនបទ ពីគោលបំណង និងកម្មវិធីទាំង ៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ពិសេសបាន ពន្យល់ពីគោលដៅបង្កើតភូមិគម្រូ ឲ្យបាន ៥០ភូមិក្នុង ១ឆ្នាំ ជូនរដ្ឋបាលស្រុក និងលើក ទឹកចិត្តឲ្យស្រុកចូលរួមការងារ ។ បន្ទាប់មក លោកអភិបាលស្រុកក៏បានជម្រាបអំពីភូមិសាស្រ្ត ប្រជាសាស្រ្ត មុខរបរ ប្រាក់ចំណូលមធ្យមសម្រាប់មនុស្សម្នាក់ៗ ។

 

បន្ទាប់មកក្រុមការងារបានពិភ្សាពីការអនុវត្តការងារវិមជ្ឈការរបស់ស្រុក ៤ របស់ខេត្តកំពតដោយមានគោលបំណងរួមមាន :

១. ស្វែងយល់ពីការអនុវត្ត ការងារវិមជ្ឈការ

២. លំហូរថវិកាប្រចាំឆ្នាំស្តីពីការងារវិមជ្ឈការ

៣. ឯកសារបទដ្ឋានបច្ចេកទេសលើមុខងារដែលបានផ្ទេរ

៤. ធនធានមនុស្សសម្រាប់អនុវត្តការងារវិមជ្ឈការ

៥. តម្រូវការបណ្តុះបណ្តាលការងារជំនាញ

៦. បញ្ហា ការប្រឈមនានាលើការអនុវត្តការងារក្នុងវិស័យអភិវឌ្ឍន៍ជនបទ

៧. សំណូមពរផ្សេងៗរបស់ស្រុកនីមួយៗ ។

photo 2024 07 03 22 37 47 photo 2024 07 03 22 37 53 photo 2024 07 03 22 38 41 photo 2024 07 03 22 38 42 photo 2024 07 03 22 39 37 photo 2024 07 03 22 39 40 photo 2024 07 03 22 40 25 photo 2024 07 03 22 40 27

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ