ឯកឧត្តម យឹម ជុង អញ្ជើញចូលរួមកិច្ចប្រជុំស្តីពី Mid-term Review Mission for Irrigated Agriculture Improvement Project, IAIP ដែលទទួលហិរញ្ញប្បទានពីធនាគាអភិវឌ្ឍន៍អាស៊ី (ADB) នៅក្រសួងធនធានទឹក និងឧតុនិយម
- ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០២៤ ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោកស្រី មិត្ត សុមន្ថា អនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋានផ្គត់ផ្គងទឹកជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី Mid-term Review Mission for Irrigated Agriculture Improvement Project, IAIP ដែលទទួលហិរញ្ញប្បទានពីធនាគាអភិវឌ្ឍន៍អាស៊ី (ADB) រៀបចំដោយក្រសួងធនធានទឹក និងឧត្តុនិយម ក្រោមអធិបតីភាពឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោង ដោយមានការអញ្ជើញចូលរួមពី តំណាងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ មន្ទីរធនធានទឹក និងឧតុនិយម និងអាជ្ញាធរដែនដីខេត្តគោលដៅគម្រោង ដៃគូអភិវឌ្ឍន៍ និងតំណាងអង្គការអន្តរជាតិពាក់ព័ន្ធ សរុបចំនួន ៩៣នាក់។
កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីពិនិត្យអំពីវឌ្ឍនភាពគម្រោង បញ្ហា ការប្រឈមនានា និងលើកទិសដៅបន្ត ព្រមទាំងដោះស្រាយបញ្ហាផ្សេងៗដែលជួបប្រទះ។