ឯកឧត្តម សាន វិសាល អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ដើម្បីចុះត្រួតពិនិត្យ វាយតម្លៃលើការងារថែទាំខួបផ្លូវចំនួន ០២ខ្សែ នៅខេត្តសៀមរាប
២ ម៉ោងមុន ថ្ងៃទី២៨ ខែវិច្ឆិកា ២០២៤
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ឌី ឡាំថា អនុរដ្ឋលេខាធិការ តំណាងឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អមដោយលោក ផឹង សុផាត អនុប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងកម្មវិធីវិនិយោគសាធារណៈ ៣ ឆ្នាំរំកិល ក្រោមកិច្ចដឹកនាំដោយ ឯកឧត្តម ឈាង វណ្ណារិទ្ធ រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី។