ឯកឧត្តមបណ្ឌិត សួស គង់ អញ្ជើញដឹកនាំក្រុមការងារគ្រប់គ្រងគម្រោង ចូលរួមកិច្ចប្រជុំ Wrap-up តាមរយៈប្រព័ន្ធនិម្មិត (Virtual Meeting with Zoom) ជាមួយក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
- ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ២:០០ ល្ងាច
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ÷ នារសៀលថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ (RRIP III) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជានាយកគម្រោង បានដឹកនាំក្រុមការងារគ្រប់គ្រងគម្រោង ចូលរួមកិច្ចប្រជុំ Wrap-up តាមរយៈប្រព័ន្ធនិម្មិត (Virtual Meeting with Zoom) ជាមួយក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយ លោក ឡុង ពិសិដ្ឋ មន្រ្តីជាន់ខ្ពស់របស់ការិយាល័យ ADB ប្រចាំនៅកម្ពុជា និងតំណាងក្រុមការងារមកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិភាក្សាអំពីបញ្ហាការងារប្រឈមនានា និងបូកសរុបលទ្ធផលនៃការចុះវាយតម្លៃប្រសិទ្ធភាពអនុវត្តគម្រោងកែលម្អផ្លូវជនបទ ជំហាទី៣។
សូមបញ្ជាក់ផងដែរបច្ចុប្បន្ន គម្រោងបាន និងកំពុងដំណើរការអនុវត្តដោយរលូន លើការកែលម្អផ្លូវជនបទពីក្រួសក្រហម ទៅជាប្រភេទផ្លូវកម្រាលកៅស៊ូពីរជាន់ (DBST) និងបេតុង ប្រវែងសរុប ៣៦៣,៦ គ.ម នៅក្នុងខេត្តគោលដៅចំនួន៥ គឺខេត្តក្រចេះ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងខេត្តស្វាយរៀង ដែលវឌ្ឍនភាពសម្រេចបានចំនួន ៩៨% ធៀបនឹងរយៈពេលគម្រោងប្រើប្រាស់អស់ចំនួន ៧៤,៤១%។
ក្រុមបេសកកម្ម ADB បានសម្តែងនូវការសប្បាយរីករាយជាមួយនឹងសមិទ្ធផល និងប្រសិទ្ធភាពកាដោយគម្រោងអាចនឹងបញ្ចប់ត្រឹមខែធ្នូ ឆ្នាំ២០២៤ ដែលលើសផែនការកំណត់ចំនួនមួយឆ្នាំ ៕