ក្រុមការងារយេនឌ័រក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេស (TWG-G )
- ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នាថ្ងៃចន្ទ២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៤ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារយេនឌ័រក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេស (TWG-G ) ដឹកនាំដោយ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ កញ្ញា អ៊ុន ផល្លី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ជនបទ និងជាសមាជិកក្រុមការងារ និង លោក ទាំ សុក្រី អនុប្រធានការិយាល័យនាយដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ និងសមាភាពចូលរួម មាន ដូចជា ថ្នាក់ដឹកនាំ និងក្រុមការងាររបស់ក្រសួងកិច្ចការនារី ,សមាជិកនៃក្រុមការងារបច្ចេកទេសយេនឌ័រ (TWG-G )តាមក្រសួងស្ថាប័ន ,តំណាងសហសម្របសម្រួស( TWG-G ) ,តំណាំងដៃគូពាក់ព័ន្ធ សរុបប្រមាណ ៨០នាក់ នៅសណ្ឋាគា តារាអ៊ែផត ។
គោលបំណងនៃកិច្ចប្រជុំមានដូចជា៖
– រៀបចំ របៀបវារ:អាទិភាពក្នុងការលេីកកម្ពស់សមាសភាពយេនឌ័រ ឆ្នាំ២០២៤ -២០២៨
– រៀបចំសូចនាករតាមដានរួមគ្នា ស្តីពីយេនឌ័រ( JMI )ឆ្នាំ២០២៤-២០២៨
– ពង្រឹងយន្តការភាពជាដៃគូ និងអភិក្រមរួម ។