ឯកឧត្ដម ម៉ា សុវណ្ណា ក្រុមការងារវិមជ្ឈការ និងវិសហមជ្ឈការ សិក្សាស្វែងយល់ពីកិច្ចដំណើរការ ការងារវិមជ្ឈការលើមុខងារសេវាអប់រំអនាម័យជនបទ

ចែលរំលែក

ខេត្តកំពង់ស្ពឺ៖ នាថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារវិមជ្ឈការ និងវិសហមជ្ឈការ ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ ឯកឧត្ដម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានវិមជ្ឈការ និងវិសហមជ្ឈការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរ ដោយ លោកជំទាវ ខៀវ មាលតី អគ្គនាយករងរដ្ឋបាលហិរញ្ញវត្ថុ កញ្ញា ខែក ឡូរ៉ែន លោក រី សុផល ជាសមាជិកក្រុមការងារ និងមន្រ្តីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺចំនួន ២រូប  បានចុះទៅកាន់ស្រុកឱរ៉ាល់ ស្រុកថ្ពង ក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ  ដើម្បីសិក្សាស្វែងយល់ពីកិច្ចដំណើរការ ការងារវិមជ្ឈការលើមុខងារសេវាអប់រំអនាម័យជនបទ  ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក អភិបាលស្រុក អភិបាលរងស្រុក លោកប្រធានការិយាល័យស្រុក គណនេយ្យស្រុកផងដែរ ។

 

ឆ្លៀតក្នុងឱកាសជួបពិភាក្សាជាមួយរដ្ឋបាលស្រុក ឯកឧត្ដមអនុរដ្ឋលេខាធិការ បានធ្វើការផ្សព្វផ្សាយយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ផ្សព្វផ្សាយគោលនយោបាយ ចក្ខុវិស័យក្រសួងអភិវឌ្ឍន៍ ជនបទ គោលបំណង និងកម្មវិធីទាំង ៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ពិសេសពិភាក្សាយ៉ាងលម្អិតពីគោលដៅបង្កើតភូមិគំរូ ឲ្យបាន ៥០ភូមិក្នុង ១ឆ្នាំ ។

 

បន្ទាប់ពីពិភាក្សា ការអនុវត្តការងារវិមជ្ឈការរបស់ស្រុក-ក្រុងទាំងទាំង ៤ របស់ខេត្តកំពង់ស្ពឺ ឯកឧត្ដម ក៏បានបញ្ជាក់បន្ថែមពី គោលបំណងចំនួន៧ចំណុចរួមមាន៖

១.ស្វែងយល់ពីការអនុវត្ត ការងារវិមជ្ឈការ

២. លំហូរថវិកាប្រចាំឆ្នាំស្តីពីការងារវិមជ្ឈការ

៣. ឯកសារបទដ្ឋានបច្ចេកទេសលើមុខងារដែលបានផ្ទេរ

៤.ធនធានមនុស្សសម្រាប់អនុវត្តការងារវិមជ្ឈការ

៥.តម្រូវការបណ្តុះបណ្តាលការងារជំនាញ

៦. បញ្ហា ការប្រឈមនានាលើការអនុវត្តការងារក្នុងវិស័យអភិវឌ្ឍន៍ជនបទ

៧. សំណូមពរផ្សេងៗរបស់ស្រុកនីមួយៗ ។

23

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ