ក្រុមការងារគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺអេដស៍កាមរោគ   សុខភាពបន្តពូជ និងគ្រឿងញៀនដល់ប្រជាពលរដ្ឋនៅសហគមន៍ជនបទ

ចែលរំលែក

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺអេដស៍កាមរោគ   សុខភាពបន្តពូជ និងគ្រឿងញៀនដល់ប្រជាពលរដ្ឋនៅសហគមន៍ជនបទ ក្រោមអធិបតីភាព លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ។

 

សិក្ខាសាលាផ្សព្វផ្សាយនេះ រៀបចំឡើងនៅសាលាឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការ, លោក លោកស្រី ជាសមាជិកគណៈកម្មាធិការ, អាជ្ញាធរស្រុកភ្នំស្រួច, មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋសរុបចំនួន ១១៨ នាក់ ស្រី ១៨នាក់។

 

សិក្ខាសាលានេះ មានគោលបំណងអប់រំអំពី ការប្រព្រឹត្តដែលប្រឈម និងការឆ្លងមេរោគអេដស៍ និងការប្រើប្រាស់ស្រោមអនាម័យ,  ការអប់រំ និងតេស្តសមត្ថភាពការយល់ដឹងអំពីការចម្លង និងការការពារជំងឺអេដស៍,  ការបញ្ចប់ការរើសអើង និងមាក់ងាយចំពោះអ្នកជំងឺអេដស៍ និងផលវិបាកនៃការប្រើប្រាស់គ្រឿងញៀន, ការពង្រឹងកម្មវិធីបង្ការ ថែទាំ និងព្យាបាលពីម្តាយ ទៅកូន និងការពង្រីកចំណេះដឹងអនុវត្តវិធានការគោលនយោបាយបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ