ឯកឧត្តម នួន ពេជ្រនិមិត្ត អញ្ជើញចូលរួមកម្មវិធីស្តីអំពី សប្ដាហ៍ទឹកនៅតំបន់អាសុី

ចែលរំលែក

ប្រទេសសិង្ហបុរី ៖ ចាប់ពីថ្ងៃចន្ទ ១១-១៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧-២១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមកម្មវិធីស្តីអំពី សប្ដាហ៍ទឹកនៅតំបន់អាសុី ដែលមានអ្នកជំនាញផ្នែកផ្គត់ផ្គង់ទឹក មកពីស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជន ចូលរួមប្រមាណ ៥០០០ នាក់។

 

ក្នុងកិច្ចប្រជុំនេះមានការបែងចែកជាច្រើនវគ្គ និងច្រើនក្រុម ដើម្បីប្រមូលធាតុចូលក្នុងការចូលរួម រួមមាន៖

 

១. វិធានការទប់ទល់ នឹងការប្រែប្រួលអាកាសធាតុ

 

២. និរន្តរភាពនៃការផ្គត់ផ្គង់ទឹក

 

៣. របកគំហើញពីបច្ចេកវិទ្យាថ្មី ស្តីពីការសិក្សាទឹកក្រោមដី

 

៤. ឧបករណ៍វិភាគគុណភាពទឹក ។ ល។

 

ក្នុងឱកាសនោះ ឯកឧត្តមបានជួបពិភាក្សាផ្ទាល់ជាមួយមន្ត្រីជាន់ខ្ពស់របស់ ធនាគារអភិវឌ្ឍន៍អាសុី ដើម្បីសុំការគាំទ្រក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធជនបទ ជាពិសេសផ្នែកផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ជាការឆ្លើយតប លោក ណូរីអូ (មន្ត្រីជាន់ខ្ពស់របស់ ធនាគារ) បានឆ្លើយតបជាវិជ្ជមាន។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ