ឯកឧត្តម ភួង សោភា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារសម្រាប់ឆមាសទី២ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប

ចែលរំលែក

ខេត្តសៀមរាប៖ ថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨​ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារសម្រាប់ឆមាសទី២ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ដោយមានការ អញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឌី ឡាំថា, ឯកឧត្តម ឈន សេដ្ឋា អនុរដ្ឋលេខាធិការ, ឯកឧត្តម អ៉ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប លោកប្រធាន អនុប្រធាន និងលោក លោកស្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ប្រមាណ ៤០ រូប (ស្រី ៥ រូប)។

 

បន្ទាប់ពីការធ្វើបទបង្ហាញស្តីពីវឌ្ឍនភាពការងារសម្រាប់ឆមាសទី១ ដោយលោក ទូច ម៉ាឡា ប្រធានមន្ទីរ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលសម្រេចបានរបស់មន្ទីរក្នុងឆមាសទី១ ឆ្នាំ២០២៤ នេះ។

 

ក្នុងនោះដែរឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់ជាអនុសាសន៍លើបញ្ហាប្រឈមរបស់មន្ទីរ និងណែនាំដល់មន្ទីរខិតខំអនុវត្តន៍នូវបេសកកម្មរបស់ក្រសួងឱ្យទទួលបានជោគជ័យ ជាពិសេសការបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលទាំងស្រុងក្នុងខេត្តសៀមរាប ដើម្បីរួមចំណែកអនុវត្តន៍នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ