លោក ថុន សូលីដា ប្រធានការិយាល័យថែទាំសុខភាពជនបទ រួមជាមួយមន្រ្តីជំនាញ បានដឹកនាំកិច្ចប្រជុំស្តីពីការពន្លឿនការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលក្នុងស្រុកជីក្រែង 

ចែលរំលែក

ខេត្តសៀមរាប៖ នាថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ក្រោមការណែនាំពីលោក ទូច ម៉ា ឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប លោក ថុន សូលីដា ប្រធានការិយាល័យថែទាំសុខភាពជនបទ រួមជាមួយមន្រ្តីជំនាញ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំស្តីពីការពន្លឿនការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលក្នុងស្រុកជីក្រែង  ដោយមានការចូលរួមពីនាយករងរដ្ឋបាលស្រុកជីក្រែង លោកប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ តំណាងក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ ដែលជាឃុំ ភូមិមិនទាន់បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល សរុប៧១នាក់ ស្រី១៦នាក់។

 

តាមរយៈកិច្ចប្រជុំដ៏មានសារៈសំខាន់នេះតំណាងក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ បានធ្វើការប្តេជ្ញាចិត្តនឹងជម្រុញការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបាននៅដំណាច់ឆ្នាំ២០២៤។

 

មួយវិញទៀត ក្រុមការងារការិយាល័យផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ក៏បានចុះប្រមូលទិន្នន័យហេដ្ឋារចនាសម្ពន្ធ័ផ្តត់ផ្គង់ទឹក តាមបណ្តាភូមិឃុំក្នុងស្រុកពួកបាន ០៦ឃុំបន្ថែមទៀតផងដែរ ដែលស្មើនឹង ៥៣ភូមិ ដើម្បីសម្រេចឱ្យបានទាន់ពេលវេលាទៅតាមផែនការដែលបានគ្រោងទុក។

 

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ