ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង  ចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាពផ្លូវក្រាលកៅស៊ូពីរជាន់ ប្រភេទDBST ចំនួន ០១ ខ្សែ នៅស្រុកកំពង់សៀម

ចែលរំលែក
photo 2024 06 19 10 55 28

ខេត្តកំពង់ចាម÷ ថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង (ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាពផ្លូវក្រាលកៅស៊ូពីរជាន់ ប្រភេទDBST ចំនួន ០១ ខ្សែរ ប្រវែង ៣ ៥០០ម ទទឹង ៧ម ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួសទទឹងម្ខាងៗ ១ម កម្រាស់ ០,២ម និងសាងសង់លូមូលមុខមួយចំនួន ២កន្លែង ស្ថិតនៅភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម ទៅភូមិតាម៉ៅ ឃុំបុសខ្នុរ(បញ្ចប់សុពលភាព) អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ។

 

ក្នុងពេលជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងផ្លូវនេះ ប្រមាណ ៣០នាក់ និងបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមថែទាំសមិទ្ធផលផ្លូវ និងលូ នៅក្នុងមូលដ្ឋានរបស់ពួកគាត់ឱ្យប្រើប្រាស់បានគង់វង់យូរអង្វែង និងចាត់ទុកផ្លូវ និងលូ ទាំងនោះជារបស់ពួកគាត់។ ក្នុងពិធីសំណេះសំណាលនេះដែរ  ឯកឧត្តម ក៏បាននាំយកអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តមរដ្ឋមន្រ្តី ប្រគល់ជូនប្រជាពលរដ្ឋ ដោយក្នុងមួយនាក់ ទទួលបានក្រម៉ា ចំនួន ១ ផងដែរ។

 

បន្ទាប់មកគណៈកម្មការអន្តរក្រសួង បានប្រជុំពិភាក្សាលើការអនុវត្តការងាររបស់អ្នកទទួលការ ជាលទ្ធផល បានសម្រេចវាយតម្លៃទទួលយក។ បន្ទាប់មកទៀតក្រុមការងារក៏បានស្នើសុំឱ្យអ្នកទទួលការ ជួយដាំបង្គោលសុវត្ថិភាពបន្ថែម ត្រង់ទីតាំងសំណង់លូចាស់មួយកន្លែង ដើម្បីជៀសវាងមានបញ្ហាគ្រោះថ្នាក់ អ្នកទទួលការក៏បានឯកភាពទទួលយកផងដែរ។

 

ជាមួយនេះដែរគណៈកម្មការអន្តរក្រសួងក៏បានសំណូមពរដល់អ្នកទទួលការឱ្យបន្តអនុវត្តការងារស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីរក្សាបានភាពយូរអង្វែងរបស់ផ្លូវជនបទ។

photo 2024 06 19 10 55 25 photo 2024 06 19 10 55 26 photo 2024 06 19 10 55 27 2 photo 2024 06 19 10 55 27 photo 2024 06 19 10 55 28 2 photo 2024 06 19 10 55 28 photo 2024 06 19 10 55 31 photo 2024 06 19 14 47 36

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ