ឯកឧត្ដម ម៉ា សុវណ្ណា ចុះសិក្សាស្វែងយល់ពីកិច្ចដំណើរការ ការងារវិមជ្ឈការ នៅខេត្តកំពង់ស្ពឺ
- ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ៨:០០ ល្ងាច
- សកម្មភាពមន្ទីរ
ខេត្តកំពង់ស្ពឺ ៖ នាថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារវិមជ្ឈការ និងវិសហមជ្ឈការ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ ឯកឧត្ដម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានវិមជ្ឈការ និងវិសហមជ្ឈការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ លោកស្រី ខៀវ មាលតី អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ ព្រមទាំងសមាជិកក្រុមការងារ និងមន្រ្តីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ ចំនួន ២រូប បានចុះទៅកាន់ស្រុកសំរោងទង, ស្រុកភ្នំស្រួច , ស្រុកបរសេដ្ឋ, និងស្រុកគងពិសី ដើម្បីសិក្សាស្វែងយល់ពីកិច្ចដំណើរការ ការងារវិមជ្ឈការ លើមុខងារចំនួន ៣ដែលក្រសួងបានផ្តល់ជូនទៅកាន់រដ្ឋបាលស្រុកទាំង៣ ខាងលើ រួមមាន មុខងារថែទាំផ្លូវជនបទជាលក្ខណៈជាប្រចាំ, មុខងារសេវាថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ និងមុខ ងារផ្តល់សេវាអនាម័យជនបទ ។
ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាមាន លោក អភិបាលស្រុក អភិបាលរងស្រុក លោកប្រធានការិយាល័យស្រុក គណនេយ្យស្រុក ។
គោលបំណងនៃបេសកកម្មនេះ មានដូចខាងក្រោម ៖
១. ស្វែងយល់ពីការអនុវត្តការងារវិមជ្ឈការ
២. លំហូរថវិកាប្រចាំឆ្នាំស្តីពីការងារវិមជ្ឈការ
៣. ឯកសារបទដ្ឋានបច្ចេកទេសលើមុខងារដែលបានផ្ទេរ ៤.ធនធានមនុស្សសម្រាប់អនុវត្តការងារវិមជ្ឈការ
៥.តម្រូវការបណ្តុះបណ្តាលការងារជំនាញ
៦. បញ្ហា ការប្រឈមនានាលើការអនុវត្តការងារក្នុងវិស័យអភិវឌ្ឍន៍ជនបទ
៧. សំណូមពរផ្សេងៗរបស់រដ្ឋបាលស្រុកនីមួយៗ ៕