![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ 7 photo 2024 07 24 18 35 59](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-24_18-35-59-150x150.jpg)
លោក ហេង សុខអេង ដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយអង្កការ CBN Cambodia
- ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ៦:០៩ ល្ងាច
- សកម្មភាពមន្ទីរ
![លោក ហេង សុខអេង ដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយអង្កការ CBN Cambodia 2 photo 2024 06 19 18 27 15](https://www.mrd.gov.kh/wp-content/uploads/2024/06/photo_2024-06-19_18-27-15-1000x750.jpg)
ខេត្តឧត្តរមានជ័យ៖ នាថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ លោក ហេង សុខអេង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ បានដឹកនាំ មន្ត្រីបច្ចេកទេសផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ជួបប្រជុំពិភាក្សាការងារជាមួយតំណាងអង្កការ CBN Cambodia នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ។
ក្នុងកិច្ចប្រជុំនេះ លោកប្រធានមន្ទីរបានលើកឡើងពីតម្រូវការនូវវិស័យទឹកស្អាត និងអនាម័យ របស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសនៅក្នុងរដូវប្រាំងកន្លងទៅនេះ ប្រជាពលរដ្ឋបានជួបប្រទះនូវការកង្វះទឹកស្អាត នៅភូមិបន្ទាយជ័រ ឃុំពង្រ ស្រុកចុងកាល់ ហើយមន្ទីរបានជួយអន្តរាគម៍បន្ទាន់ តាមការណែនាំរបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឆ្លៀតក្នុងឱកាសនេះ លោកតំណាងអង្កការ CBN Cambodia បានកោតសសើរដល់ការខិតខំប្រឹងប្រែងបំពេញការងាររបស់មន្ទីរអភិវឌ្ឍន៍ជនបទ ដើម្បីបំពេញនូវតម្រូវការរបស់ប្រជាជននៅតាមមូលដ្ឋាន លោកបានបន្តទៀតថា ជាគោលដៅក្នុងឆ្នាំ២០២៤នេះ អង្កការនឹងជួយអណ្តូងស្នប់ចំនួន ៥១អណ្តូង បង្គន់អនាម័យ ១១១បង្គន់ និងធុងចម្រោះចំនួន ៧៦៥ធុង លើសង្កាត់ចំនួន០២ គឺសង្កាត់បន្សាយរាក់ និងសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យផងដែរ៕