ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារបន្តរបស់កម្មវិធីទី២ “ការកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទ”
- ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ២:០០ ល្ងាច
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារបន្តរបស់កម្មវិធីទី២ “ការកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទ” ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេស ព្រមទាំងឯកឧត្តម លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទ។
កិច្ចប្រជុំនេះ មានគោលបំណងតាមដាន ត្រួតពិនិត្យ និងវាយតម្លៃទៅលើវឌ្ឍនភាពការងារ ធៀបនឹងផែនការថវិកាប្រចាំឆ្នាំ ដែលបានអនុវត្តនៅក្នុងខែមិថុនា និងគ្រោងនឹងអនុវត្តបន្តសម្រាប់ខែកក្កដា ដើម្បីរកឱ្យឃេីញនូវមូល ហេតុដែលបណ្ដាលឱ្យមានការយឺតយ៉ាវ និងរិះរកវិធីសាស្ត្រដោះស្រាយ ៕