ឯកឧត្តម អុិន ចន្ថា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាការវាយតម្លៃការអភិវឌ្ឍភូមិគំរូ
១១ ម៉ោងមុន ថ្ងៃទី២៨ ខែវិច្ឆិកា ២០២៤
ខេត្តកំពង់ធំ ៖ នារសៀលថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ លោក តាន់ វាសនា ប្រធានមន្ទីរស្តីទី និងលោក ឯម ប៊ុនសឿន ប្រធានការិយាល័យផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានអញ្ជើញចុះពិនិត្យមើលសកម្មភាពខួងអណ្ដូងដែលជាផែនការឆ្នាំ២០២៤ ចំនួន៩អណ្តូង ដោយប្រើប្រាស់ថវិការាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ស្ថិតនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ រួមមានដូចខាងក្រោម ៖
១. អណ្តូងចំនួន ៣ ស្ថិតនៅភូមិវាលវែង ឃុំឈូក សម្រេចបាន ៥០%
២. អណ្តូងចំនួន ៣ ស្ថិតនៅភូមិស្វាយ ឃុំស្រើង សម្រេចបាន ៥០%
៣. អណ្តូងចំនួន ៣ ស្ថិតនៅភូមិកូនក្អែក ឃុំសំបូរ កំពុងដំណើរការសាងសង់៕