ក្រុមការងារសម្របសម្រួលគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” ខេត្តប៉ៃលិន ចុះពិនិត្យតាមដានសកម្មភាពគម្រោងបង្កើនប្រាក់ចំណូលគ្រួសារដល់ប្រជាជនជនបទ នៅសង្កាត់បរយ៉ាខា និងសង្កាត់អូរតាវ៉ៅ

ចែលរំលែក
photo 2024 06 10 14 24 23

ខេត្តប៉ៃលិន ៖ នាថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ-សុក្រ ១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃងទី៦-៧ ខែមិថុនា ឆ្នាំ២០២៤ លោក គឺន សុគា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន និងក្រុមការងារសម្របសម្រួលគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” បានចុះពិនិត្យតាមដានសកម្មភាពគម្រោងបង្កើនប្រាក់ចំណូលគ្រួសារដល់ប្រជាជនជនបទ នៅភូមិអូរច្រាលើ ភូមិបរតាំងស៊ូ ភូមិប៉ាងរលឹម ភូមិក្រចាប់លើ សង្កាត់បរយ៉ាខា និងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។

 

ក្រុមការងារបានចុះតាមដានការដាំដុះបន្លែ នៅក្នុង និងក្រៅផ្ទះសំណាញ់របស់ប្រជាកសិករដែលទទួលផលពីគម្រោង រួមមានស្ពៃក្ដោប ខាត់ណាផ្កា ស្ពៃជើងទា សណ្ដែកកួរ ត្រសក់ ម្ទេស ត្រប់ ពោតបារាំង ត្រលាច ប៉េងប៉ោះឈើរី ម្រេច ម្លូ ឳឡឹក ខ្ទឹម ជីគ្រប់មុខ…។ បន្លែមួយចំនួនបានកំពុងប្រមូលផលបណ្ដើរៗ បានផ្ដល់ប្រាក់ចំណូលបន្ថែមប្រចាំថ្ងៃដល់គ្រួសារទទួលផល និងមួយចំនួនពុំទាន់ដល់ពេលប្រមូលផល។

 

សូមបញ្ជាក់ផងដែរថា សម្រាប់គម្រោងបង្កើនប្រាក់ចំណូលគ្រួសារ តាមរយៈការផ្ដល់ផ្ទះសំណាញ់ និងផ្ដល់ការបណ្ដុះបណ្ដាលការដាំដុះនេះផងដែរ គិតត្រឹមបច្ចុប្បន្ន ក្នុងខេត្តប៉ៃលិន គម្រោងបានសាងសង់ផ្ទះសំណាញ់ជូនដល់កសិករទទួលផលបានចំនួន ១៩ផ្ទះសំណាញ់៕

photo 2024 06 10 14 12 00 photo 2024 06 10 14 12 02 photo 2024 06 10 14 12 05 photo 2024 06 10 14 12 09 photo 2024 06 10 14 12 12 photo 2024 06 10 14 12 16 photo 2024 06 10 14 24 23 photo 2024 06 10 14 24 25 photo 2024 06 10 14 24 28 photo 2024 06 10 14 24 33 photo 2024 06 10 14 24 37

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ