ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំឡើងនៅវិទ្យាស្ថានជាតិអប់រំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

 

សម្រាប់ឆ្នាំ២០២៣ កន្លងទៅនេះ សាលាភូមិន្ទរដ្ឋបាល បានបណ្ដុះបណ្ដាលសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១២, សិស្សមន្ត្រីក្រមការ ជំនាន់ទី១០, កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់,កម្មសិក្សាការីមន្ត្រីមធ្យម, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាល និងកម្មសិក្សាការីមន្ត្រីក្រមការ សរុបចំនួន ៧៩៤អង្គ/នាក់ នារី ១៨៩នាក់។ ដោយឡែកក្នុងឆ្នាំ២០២៤ សាលាភូមិន្ទរដ្ឋបាល បានបើកវគ្គបណ្តុះបណ្តាលបន្តសម្រាប់កម្មសិក្សាការី មន្ត្រីជាន់ខ្ពស់, មន្ត្រីគ្រប់គ្រងរដ្ឋបាល, មន្ត្រីមធ្យម, មន្ត្រីក្រមការ ដែលមានចំនួនសរុប ៣៩៣អង្គ/នាក់ (នារី ៨២នាក់)។

 

សូមជម្រាបជូនថា៖ ចាប់តាំងពីការបើកឱ្យដំណើរការឡើងវិញ រយៈពេលជាង៣០ឆ្នាំមកនេះ ពោលគឺចាប់ពីឆ្នាំ១៩៩២ មកដល់ ឆ្នាំ២០២៣ សាលាភូមិន្ទរដ្ឋបាល សម្រេចបាននូវការបណ្តុះបណ្តាលមន្រ្តីរាជការ ទាំងវគ្គសិក្សារយៈពេលវែង និងវគ្គសិក្សារយៈពេលខ្លី សរុបចំនួន ២៣,៨១៨នាក់ មាននារី ៥,០១៧នាក់៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ