ឯកឧត្តម អុិន ចន្ថា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាការវាយតម្លៃការអភិវឌ្ឍភូមិគំរូ
១៤ ម៉ោងមុន ថ្ងៃទី២៨ ខែវិច្ឆិកា ២០២៤
ខេត្តរតនគិរី÷នារសៀលថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពស២០៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី លោក ឃឹម នី អនុប្រធានមន្ទីរទទួលបន្ទុកការិយាល័យផ្លូវជនបទ និង លោក លាវ ប៉ារ៉ាហ្វ័ស្ស ប្រធានការិយាល័យផ្លូវជនបទរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ដោយមានការចូលរួមពី លោក សេវ ចិន មេឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានចុះពិនិត្យ ការងារបញ្ចប់សុពលភាពផ្លូវថែទាំខួបឆ្នាំ២០២៣ ប្រវែង ១០ ៥០០ម៉ែត្រ ទទឹងខ្នងលើក្រាលល្បាយក្រួស ៦ម៉ែត្រ ស្ថិតនៅភូមិពាក់ ភូមិតេនង៉ល និងភូមិទេនសុស ដោយលទ្ឋផលការងារសម្រេចបាន១០០% ។