ឯកឧត្តម អុិន ចន្ថា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាការវាយតម្លៃការអភិវឌ្ឍភូមិគំរូ
១៤ ម៉ោងមុន ថ្ងៃទី២៨ ខែវិច្ឆិកា ២០២៤
ខេត្តបាត់ដំបង÷ នាព្រឹកថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤នេះ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំ ពិភាក្សាស្តីពីការត្រៀមរៀបចំទិវាអន្តរជាតិ ជនជាតិដើមភាគតិច ពីភពលោកលើកទី៣០ ។
កិច្ចប្រជុំនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ផេង សិទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង និងលោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច និងមន្ត្រីជំនាញរបស់នាយកដ្ឋាន លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងមន្ត្រីរបស់មន្ទីរផងដែរ។
កិច្ចប្រជុំពិភាក្សានេះមានគោលបំណង ដើម្បីរៀបចំឲ្យបានល្អិតល្អន់សម្រាប់ការរៀបចំទិវាអន្តរជាតិ ជនជាតិដើមភាគតិច ពិភពលោកលើកទី៣០ នាពេលខាងមុខនេះ សម្រាប់ខេត្តបាត់ដំបង។