ឯកឧត្ដម ស្រ៊ិន ពុទ្ធី ជួបពិភាក្សាការងារជាមួយប្រឹក្សាសេដ្ឋកិច្ច តំណាងស្ថានទូតបារាំងប្រចាំកម្ពុជា និងលោកស្រី នាយិកាប្រតិបត្តិ នៃអង្គការទឹកស្អាត ១០០១

ចែលរំលែក

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ១ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម ស្រ៊ិន ពុទ្ធី ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានជួបពិភាក្សាការងារជាមួយលោក Emmanuel LY-BATALLAN ទីប្រឹក្សាសេដ្ឋកិច្ច តំណាងស្ថានទូតបារាំងប្រចាំកម្ពុជា និងលោកស្រី Amandine Chaussinand នាយិកាប្រតិបត្តិ នៃអង្គការទឹកស្អាត ១០០១ (Fontaine 1001) ។

កិច្ចប្រជុំនេះមានអ្នកចូលរួមសរុប ០៩នាក់(ស្រី ០៤ នាក់) ដោយបានផ្ដោតការយកចិត្តទុកដាក់ទៅលើវិស័យភ្គត់ផ្គង់ទឹក ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការជាមួយដៃគូរទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងនោះក៏បានធ្វើបទបង្ហាញចំនួន ៣ ដូចខាងក្រោមនេះ ៖

១-បទបង្ហាញអំពីគម្រោងសាកល្បង នៃការសាងសង់ស្ថានីយ៍ផលិតទឹកស្អាតសហគមន៍ ដែលមានប្រព័ន្ធបច្ចេកវិទ្យាទំនើប (Kiosk 2-0) ចំនួន ១០ស្ថានីយ ដែលគ្រោងសាងសង់នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ។

២-បទបង្ហាញអំពីការពង្រឹងកិច្ចសហការរវាងក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តគោលដៅទាំងពីរជាមួយម្ចាស់ជំនួយ និងការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន

៣-បទបង្ហាញអំពីការពង្រឹងសមត្ថភាព និងការបណ្ដុះបណ្ដាលផ្នែកបច្ចេកទេសដល់មន្រ្តីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

៤-បទបង្ហាញអំពីការបន្តការគាំទ្រ និងការពង្រីកគម្រោងទៅតំបន់ផ្សេងទៀត ដែលមានការខ្វះខាតទឹកស្អាតនៅតំបន់ជនបទ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ