លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដឹកនាំកិច្ចប្រជុំប្រចាំខែឧសភា និងលើកទិសដៅការងារ ខែមិថុនា ឆ្នាំ២០២៤
- ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ៥:០០ ល្ងាច
- សកម្មភាពមន្ទីរ
ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទ លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំអាណត្តិថ្នាក់ដឹកនាំមន្ទីរស្តីពី វឌ្ឍនភាពការងារប្រចាំខែឧសភា និងលើកទិសដៅការងារ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក លោកស្រី អនុប្រធានមន្ទីរ លោក លោកស្រី ប្រធាន-អនុប្រធានការិយាល័យទាំង៩ ចំណុះឱ្យមន្ទីរសរុប ២៩នាក់។
ក្នុងឱកាសនោះដែរ លោក ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់របស់មន្រ្ដីក្រោមឱវាទ មានលោក អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ និងមន្រ្ដីរាជការទាំងអស់រហូតទទួលបានលទ្ធផលល្អ។
ជាមួយគ្នានេះលោកប្រធាន បានណែនាំឱ្យមន្រ្ដីរបស់លោក បន្តកិច្ចការនេះតទៅទៀត ដើម្បីបំរើប្រជាពលរដ្ឋប្រកបដោយភាពស្មោះត្រង់៕