ឯកឧត្តម ទ្រី មេង អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើលទ្ធផលការងារថែទាំខួបចំនួន២ខ្សែ នៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង
- ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ៤:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ៖ នាថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើលទ្ធផលការងារថែទាំខួបចំនួន២ខ្សែ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ និងខេត្តស្ទឹងត្រែង រួមមានដូចខាងក្រោម ៖
ខ្សែផ្លូវទី១ ៖ ផ្លូវដោយក្រាលក្រួសក្រហមចំនួន ០១ខ្សែ ប្រវែង ១២ ០០០ម ទទឹងខ្នងលើ ៥ម ស្ថិតនៅក្នុងឃុំកំពង់ចាម និងឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។
ខ្សែផ្លូវទី២ ៖ ផ្លូវក្រាលក្រួសអាចម៍ផ្កាយចំនួន ០១ខ្សែ (ផ្លូវជាតិលេខ៧-ត្បូងខ្លា) ប្រវែង ៨ ៦០០ម ទទឹងខ្នងលើ ៦ម សាងសង់លូមូលមុខមួយ មុខកាត់ ១ម ប្រវែង ៨ម ចំនួន ១កន្លែង និងលូប្រអប់មុខពីរទំហំ (២ x ៣ម x ២,៥ម x ៨ម) ចំនួន ១កន្លែង ស្ថិតនៅឃុំអូរម្រះ ស្រុកសៀមរាប ខេត្តស្ទឹងត្រែង។
បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មាធិការបានឯកភាព និងទទួលយកការអនុវត្តការងារបញ្ចប់រយៈពេលធានាសុពលភាព តាមការស្នើសុំរបស់អ្នកទទួលការ។ ទន្ទឹមនឹងនេះ គណៈកម្មាធិការអន្តរក្រសួងបានណែនាំដល់អ្នកទទួលការ និងបងប្អូនប្រជាពលរដ្ឋ ឱ្យជួយថែទាំផ្លូវនេះឱ្យបានដិតដល់ ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕