ឯកឧត្តម អ៉ិន ចន្ថា ដឹកនាំគណៈប្រតិភូអន្តរក្រសួង សមាជិកគណៈ កម្មាធិការលទ្ធកម្ម នឹងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប នឹងអនុប្រធានមន្ទីរអភិវឌ្ឍន៍ខេត្តព្រះវិហារ ចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ លូ និងផ្លាកឈ្មោះ ផ្លូវចំនួន ២គម្រោង
- ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តសៀមរាប-ខេត្តព្រះវិហារ៖ ថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៉ិន ចន្ថា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង(ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) សមាជិកគណៈ កម្មាធិការលទ្ធកម្ម នឹងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប នឹងអនុប្រធានមន្ទីរអភិវឌ្ឍន៍ខេត្តព្រះវិហារ បានចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ លូ និងផ្លាកឈ្មោះ ផ្លូវចំនួន ២គម្រោង ស្ថិតនៅខេត្តសៀមរាប និងខេត្តព្រះវិហារ រួមមាន៖
-គម្រោងទី១ ៖ ការងារស្ដារឡើងវិញផ្លូវក្រាលដីល្បាយក្រួស ចំនួន១ខ្សែ ប្រវែង ៦ ៣០០ម ទទឹង ៥ម កម្រាស់ ០, ២ម ស្ថាបនាទំនប់បង្អោរចំនួន ១កន្លែង ប្រវែង ៥០ ៥០ម និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅភូមិសំរោង ទៅភូមិអន្លង់សរសៃពង ឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប (គម្រោងលេខ DRR-NC-2023-No.068) ។
-គម្រោងទី២ ៖ ការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ៣ ០០០ម ទទឹង ៧ម កម្រាស់ ០,២ម និងស្ថាបនាលូប្រអប់មុខបួនចំនួន ១កន្លែង ស្ថិតនៅភូមិស្វាយ ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ (គម្រោងលេខ DRR-NC-2023-No.067)។
ក្រោយពីគណៈកម្មាធិការអន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ លូ និងផ្លាកឈ្មោះ ផ្លូវចំនួន ២គម្រោងចប់។
ឯកឧត្តមបានបន្តដឹកនាំប្រជុំ ដោយលទ្ធផលនៃអង្គប្រជុំសមាជិក សមាជិកា គណៈកម្មាធិការអន្តរក្រសួងបានបូកសរុបអំពីការត្រួតពិនិត្យ បានវាយតម្លៃខ្ពស់ចំពោះគុណភាពនៃការស្ថាបនាផ្លូវចំនួនទាំង ២កម្រោងនេះ និងកោតសរសើរនៃការសាងសង់ អនុវត្តតាមបទដ្ឋានបច្ចេកទេសគឺមានគុណភាពល្អ នឹងឯកភាពទទួលយកដោយសេចក្ដីរីករាយ ។