នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិចប្រជុំផ្សព្វផ្សាយពី ដំណើរការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច សួយ នៅភូមិតំបងវេញ ឃុំសង្កែសាទប ស្រុកឳរ៉ាល់

ចែលរំលែក
photo 2024 05 28 14 36 50

ខេត្តកំពង់ស្ពឺ៖ នាពីថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ លោក ទូច ប៉ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្រ្ដីជំនាញចំនួន ២រូប ទៅចូលរួមកិច្ចប្រជុំផ្សព្វផ្សាយពី ដំណើរការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច សួយ នៅភូមិតំបងវេញ ឃុំសង្កែសាទប ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ ។

នៅក្នុងកិច្ចប្រជុំនេះដែរ មន្រ្ដីជំនាញក៏បានពិភាក្សាគ្នាជាមួយអាជ្ញាធរមូលដ្ឋានមាន ថ្នាក់ស្រុក ថ្នាក់ឃុំ និងថ្នាក់ភូមិ រួមជាមួយជនជាតិដើមភាគតិចក្នុងសហគមន៍ ដើម្បីធ្វើការជ្រើសរើសគណៈកម្មាធិការសហគមន៍ ដែលកិច្ចពិក្សានេះមានការចូលរួមពីជនជាតិដើមភាគតិចប្រមាណ ៦៦គ្រួសារ ។

កិច្ចប្រជុំនេះទទួលបានដូចខាងក្រោម ៖

១- អាជ្ញាធរមូលដ្ឋានថ្នាក់ស្រុក ថ្នាក់ឃុំ និងថ្នាក់ភូមិ និងជនជាតិដើមភាគតិច សួយទាំងអស់បានយល់ច្បាស់អំពីដំណើរការនៃការកំណត់អត្តសញ្ញាណ និងអត្ថប្រយោជន៍របស់សហគមន៍ ក្រោយពេលត្រូវបានទទួលស្គាល់អត្តសញ្ញាណដោយក្រសួងអភិវឌ្ឍន៍ជនបទ។
២- ជនជាតិដើមភាគតិច មានឆន្ទៈចូលរួមសហការគ្រប់ជំហាន ដើម្បីឈានទៅការទទួលស្គាល់អត្តសញ្ញាណដោយជោគជ័យ
៣- ជនជាតិដើមភាគតិច បានចូលរួមបោះឆ្នោតជ្រើសតាំងគណៈគម្មាធិការសហគមន៍ប្រកបដោយតម្លាភាព និងជោគជ័យ
៤- ប្រធានគណៈកម្មាធិការសហគមន៍ និងសមាជិកទាំងអស់បានធ្វើការប្តេជ្ញាថា នឹងខិតខំថែរក្សា វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ភាសា របស់សហគមន៍ជនជាតិដើមភាគតិច សួយ ដែលដូនតារបស់ពួកគាត់បានបន្សល់ទុក ឱ្យបានគង់វង្ស សម្រាប់កូនចៅជនជាតិដើមភាគតិច សួយ ជំនាន់ក្រោយ ជាពិសេសជួយលើកស្ទួយកម្រិតជីវភាពរបស់ជនជាតិដើមភាគតិច សួយ ឱ្យកាន់តែល្អប្រសើឡើង៕

photo 2024 05 28 14 36 42 photo 2024 05 28 14 36 49 photo 2024 05 28 14 36 50 photo 2024 05 28 14 36 54

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ