![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ 15 photo 2024 07 24 18 35 59](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-24_18-35-59-150x150.jpg)
ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៤ របស់រដ្ឋបាល
- ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៦:០០ ល្ងាច
- សកម្មភាពមន្ទីរ
![ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៤ របស់រដ្ឋបាល 2 photo 2024 05 29 17 35 48](https://www.mrd.gov.kh/wp-content/uploads/2024/05/photo_2024-05-29_17-35-48-1000x673.jpg)
ខេត្តស្វាយរៀង ៖ នាថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្វាយរៀង ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ ឯកឧត្ដមអភិបាល នៃគណៈអភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោកប្រធានស្នាក់ការស៊ីបការណ៍ខេត្ត លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាអន្តរជាតិបាវិត និងព្រៃវល្លិ៍ លោកមេធាវីប្រចាំរដ្ឋបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត។
នៅថ្ងៃដដែលនោះដែរ នៅឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដោយមានការឧបត្ថម្ភ និងគាំទ្រពីអង្គការជីវិតថ្លៃថ្នូរ មន្ត្រីការិយាល័យថែទាំសុខភាពជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានចូលរួមសម្របសម្រួលក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី “សារៈសំខាន់នៃការទម្លាប់អនាម័យល្អ” ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងដល់ ស្រ្តីថែទាំកុមារនៅផ្ទះ នូវការទម្លាប់អនាម័យល្អប្រចាំថ្ងៃ តាមរយៈការប្រើប្រាស់បង្គន់អនាម័យ ការលាងសម្អាតដៃជាមួយសាប៊ូ ការទទួលទានទឹក និងទុកដាក់ទឹកប្រកបដោយសុវត្ថិភាព ព្រមទាំងការសំអាតបរិស្ថានជុំវិញផ្ទះ ដែលមានអ្នកចូលរួមសរុប ៣៨នាក់ ស្រី៣៥នាក់ ៕