![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ 10 photo 2024 07 24 18 35 59](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-24_18-35-59-150x150.jpg)
លោកជំទាវ ម៉ាត់ ម៉ារ៉ា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងភូមិល្វាតូច ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
- ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
![លោកជំទាវ ម៉ាត់ ម៉ារ៉ា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងភូមិល្វាតូច ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ 2 photo 2024 05 26 11 56 29](https://www.mrd.gov.kh/wp-content/uploads/2024/05/photo_2024-05-26_11-56-29-1000x750.jpg)
ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃអាទិត្យ ៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងភូមិល្វាតូច ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលរួមមានការសាងសង់ និងជួសជុលផ្លូវចំនួន ៤ខ្សែ, ការកសាង ជួសជុលរបង និងសាលាបុណ្យភូមិ និងការកសាងបង្គន់អនាម័យ ដែលចំណាយថវិកាសរុប ៦៨លាន ៧៧ម៉ឺន ៦ពាន់រៀល។ ថវិកាទាំងនោះបានមកពីកម្មវិធី ធនាគារជី, ធនាគារគោ, ធនាគារស្រូវ, សប្បុរសជនក្នុង និងក្រៅភូមិ , ក្រុមការងារចុះមូលដ្ឋានឃុំគរ និងជាពិសេស ថវិកាផ្ទាល់របស់ ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន និងលោកជំទាវ។
ក្នុងឱកាសនោះដែរ លោកជំទាវ បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ របស់ ឯកឧត្តមរដ្ឋមន្ត្រី ជូនដល់លោកតា លោកយាយ និងប្រជាពលរដ្ឋទាំងអស់ក្នុងភូមិល្វាតូច ក៏ដូចអ្នកឃុំគរទាំងមូល ព្រមទាំងនាំយកថវិកាដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ត្រី ឧបត្ថម្ភដល់កម្មវិធីបន្ថែមទៀតផងដែរ៕