លោក វណ្ណ សាឬទ្ធិ បានចុះត្រួតពិនិត្យ និងជំរុញការសាងសង់បង្គន់អនាម័យ នៅខេត្តស្ទឹងត្រែង
- ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៥:៥៣ ព្រឹក
- សកម្មភាពមន្ទីរ
ខេត្តស្ទឹងត្រែង៖ នាថ្ងៃព្រហស្បតិ៍ ១រោច-សុក្រ ២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០២៤ លោក វណ្ណ សាឬទ្ធិ ប្រធានការិយាល័យ និងលោក ហេង ពិសិដ្ឋ មន្ត្រី នាយកដ្ឋានថែទាំសុខភាពជនបទបានចុះត្រួតពិនិត្យ និងជំរុញការសាងសង់បង្គន់អនាម័យ ព្រមទាំងបានផ្តល់បច្ចេកទេសដល់ជនបង្គោលភូមិ ឃុំ ដើម្បីដឹកនាំអនុវត្តសកម្មភាពអនាម័យភូមិ ឃុំ ស្រុកឱ្យឆាប់ទទួលបាន (ODF)នៅភូមិកោះស្រឡៅ ឃុំកោះស្នែង ស្រុកបូរីអូរស្វាយសែនជ័យ និងភូមិស្តៅ១ បាដើម និងភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន្ត។
កិច្ចប្រជុំនេះមានការចូលរួមពីអាជ្ញាធរភូមិ ឃុំ តំណាងអង្គការវឌ្ឍនភាព និងតំណាងសហគមន៍ចំនួន ៦៣នាក់ ស្រី ២៥នាក់។
ជាលទ្ធផល៖
១.បានជួបប្រជុំ និងចែករំលែកបទពិសោធន៍ជាមួយជាមួយអាជ្ញាធរ ភូមិ និងឃុំអំពីកក្តាជោគជ័យផ្សេងៗពីបណ្តាខេត្តដែលទទួលបាន ODF។
២. បានពន្យល់និងណែនាំដល់សហគមន៍ពីផលប៉ះពាល់ដល់សុខភាព ដែលបណ្តាលមកពីកង្វះអនាម័យ និងបញ្ហាប្រឈមនានាដល់សហគមន៍ នៅភូមិកោះស្រឡៅ ឃុំកោះស្នែង ស្រុកបូរីអូរស្វាយសែនជ័យ និងភូមិស្តៅ១ បាដើម និងភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន្ត។
៣.សហគមន៍ចំនួន៥២គ្រួសារដែលចូល រួមប្រជុំ បានស្ម័គ្រចិត្តសាងសង់បង្គន់អនាម័យសម្រាប់ប្រាស់ផ្ទាល់ខ្លួនចាប់ពីដើមខែមិថុនា ឆ្នាំ២០២៤។
៤.អជ្ញាធរភូមិ ឃុំបានប្តេជ្ញា នឹងជំរុញបន្ថែមចំពោះគ្រួសារដែលបន្ទោបង់ពាសវាលពាសកាល ឱ្យសាងសង់បង្គន់សម្រាប់ប្រើប្រាស់ឱ្យបានគ្រប់ខ្នងផ្ទះដើម្បីឱ្យខេត្តស្ទឹងត្រែងឆាប់ទទួលបាន(ODF)។