ឯកឧត្តម យឹម ជុង អញ្ជើញចូលរួមវេទិកាទឹកពិភពលោកលើកទី១០ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី

ចែលរំលែក
IMG 20240526 115711 221

ប្រទេសឥណ្ឌូនេស៊ី៖ ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោកស្រី មិត្ត សុមន្ថា អនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ បានអញ្ជើញចូលរួមវេទិកាទឹកពិភពលោកលើកទី១០ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។

វេទិកាទឹកពិភពលោកនេះ បានរៀបចំឡើងរយៈពេល ០៥ថ្ងៃ គឺចាប់ពីថ្ងៃចន្ទ ទី២០ ដល់ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមមកពីគ្រប់កម្រិត និងគ្រប់វិស័យ រួមទាំងប្រមុខរដ្ឋាភិបាល និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ប្រមុខអង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល អ្នកសេដ្ឋកិច្ច អ្នកជំនាញ និងវិស័យឯកជន មកពីជុំវិញពិភពលោក ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងការអនុវត្តកាងាររបស់ពួកគេលើវិស័យជាច្រើនទាក់ទងនឹងទឹក និងជាពិសេសរួមគ្នាដើម្បីពង្រឹងសមត្ថភាពរបស់ពិភពលោកទាំងមូលក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមទាក់ទងនឹងទឹក៕

IMG 20240526 115706 085 IMG 20240526 115709 338 IMG 20240526 115711 221 IMG 20240526 115713 906

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ